លក្ខណៈសម្បត្តិសំខាន់ៗរបស់វាក៏ដូចគ្នាទាំងស្រុង ជាមួយម៉ូឌែលដែលត្រូវបាន Xiaomi ប្រកាសចេញក្នុងទីផ្សារប្រទេសចិនកាលពីលើកមុនដែរ ដោយម៉ូឌែល Xiaomi 12 Pro បានបំពាក់មកជាមួយលក្ខណៈសម្បត្តិកំពូលជំនាន់ថ្មី ដែលរួមមានទាំងអេក្រង់ AMOLED LTPO ទំហំ 6.7 អ៊ីញ កម្រិតបង្ហាញ QHD+ ព្រមទាំងល្បឿន Refresh Rate 120Hz ជាដើម។ ខណៈម៉ូឌែល Xiaomi 12 វាបានបំពាក់អេក្រង់ទំហំ 6.28 អ៊ីញ កម្រិតបង្ហាញ FHD+ ជាមួយល្បឿន Refresh Rate 120Hz ហើយពួកវាទាំង ២ ក៏បានបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 1 ដូចគ្នាផងដែរ។
សម្រាប់កាមេរ៉ានៅខាងក្រោយ ពួកវាមាន ៣ គ្រាប់ដូចៗគ្នា ដោយនៅលើម៉ូឌែល Pro មានលេនគោលទំហំ 50MP ជាសេនស័រ IMX707 និងមានលេនពង្រីក Telephotos អាចពង្រីក បែប Optical បាន 2 ដង រួមទាំងលេនទូលាយ Ultrawide មួយទៀតផងដែរ។
ម៉ូឌែល Xiaomi 12 ក៏មានលេនគោល 50MP ដែរ ប៉ុន្តែជាសេនស័រ Sony IMX766 ជាមួយគ្នានិងលេនទូលាយ Ultrawide ទំហំ 13MP និងមួយគ្រាប់ទៀតជាលេន Macro។ ពួកវាទាំងពីរសុទ្ធតែមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 32MP ដូចៗគ្នា។ Xiaomi 12 Pro មានថាមពលថ្មទំហំ 4,600mAh គាំទ្រកម្លាំងសាក តាមខ្សែ120W និងឥតខ្សែបាន 50W ចំណែក Xiaomi 12 មានថ្មទំហំ 4,500mAh គាំទ្រកម្លាំងសាក 67W តាមខ្សែ និងឥតខ្សែ 50W ដូចគ្នា។
ចំណែកឯ Xiaomi 12X វិញ គឺមានលក្ខណៈ មួយផ្នែកធំដូច Xiaomi 12 អញ្ចឹង ប៉ុន្តែត្រូវបានគេប្តូរពីឈីប Snapdragon 8 Gen 1 មកប្រើប្រាស់ឈីប Snapdragon 870 ជំនួសវិញ។
នៅក្នុងព្រឹត្តិការណ៍ យប់មិញនេះ Xiaomi គេក៏បានបញ្ជាក់ប្រាប់ច្បាស់ទាក់ទងនឹងតម្លៃដែរ ពោលគឺម៉ូឌែល Xiaomi 12X ត្រូវបានដាក់លក់ចាប់ផ្តើមពី ៦៤៩ ដុល្លារឡើងទៅ, ម៉ូឌែល Xiaomi 12 ចាប់ផ្តើមពី ៧៤៩ ដុល្លារ និង Xiaomi 12 Pro ចាប់ផ្តើមពី ៩៩៩ ដុល្លារឡើងទៅ៕
ប្រភព÷ Cambo Report