Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

របាយការណ៍ថ្មីនិយាយថា Samsung បានធ្វើការកុម្មង់បន្ទះអេក្រង់សម្រាប់ Galaxy Z Flip 4 ដល់ទៅជិត ៦០%


បើតាមរបាយការណ៍ថ្មីមួយផ្សេងទៀតចេញពីលោក Ross Young ដែលជា CEO របស់ស្ថាប័ន Display Supply Chain Consultants  (DSCC) តាមរយះការបង្ហោះនៅលើគណនី Twitter របស់លោក ដោយបាននិយាយថា Samsung ត្រូវបានគេរំពឹងថា អាចនឹងធ្វើការបញ្ជាទិញបន្ទះអេក្រង់បន្ថែមទៀតសម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលជាអ្នកស្នងដំណែងរបស់ Samsung Galaxy Z Flip 3 គឺ  Galaxy Z Flip 4។


តាមរបាយការណ៍របស់លោក Ross Young បានឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះអេក្រង់ Samsung Display ដែលជាបុត្រសម្ព័ន្ធរបស់ Samsung Electronics ត្រូវបានគេព្យាករណ៍ថា អាចនឹងចាប់ផ្តើមធ្វើការដឹកជញ្ចូនបន្ទះអេក្រង់សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Flip 4 នាអំឡុងខែមេសា ដែលចំនួនបន្ទះអេក្រង់ដែលក្រុមហ៊ុននេះត្រូវដឹកជញ្ចូនចេញអាចនឹងមានចំនួនដល់ទៅជិត ៦០% ប្រហែល ៨.៧ លានបន្ទះ ដែលជាចំនួនច្រើនជាងដែល Samsung Display បាននាំចេញសម្រាប់ Galaxy Z Flip 3 ក្នុងឆ្នាំ ២០២១ ដែលមានចំនួនត្រឹម ៥.១ លានបន្ទះប៉ុណ្ណោះ។


ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងបញ្ចេញទូរស័ព្ទអេក្រង់បត់បន្ថែមទៀតក្នុងឆ្នាំ ២០២២ នេះ។ ហើយបើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីអំឡុងខែវិច្ឆិកាឆ្នាំ ២០២១ បាននិយាយថា Samsung អាចនឹងបង្កើនបរិមាណសង្វាក់ផលិតកម្មសម្រាប់ Samsung Galaxy Z Fold 4 និង Z Flip 4 ប៉ុន្តែ ក្នុងរបាយការណ៍ក៏បានបញ្ជាក់ថា Samsung អាចនឹងបង្កើនបរិមាណសង្វាក់ផលិតកម្ម Galaxy Z Flip 4 ច្រើនជាងម៉ូដែល Z Fold 4 ដោយសារតែតម្លៃរបស់ម៉ូដែល Z Flip Series គឺមានតម្លៃសមរម្យជាងម៉ូដែល Z Fold Series ដែលជាជម្រើសល្អសម្រាប់ទីផ្សាររបស់អ្នកប្រើប្រាស់។ សម្រាប់តម្លៃរបស់ Galaxy Z Flip 3 គឺមានតម្លៃចាប់ផ្តើមពីខ្ទង់ ៩៩៩ ដុល្លារ ខណៈម៉ូដែល Z Fold 3 មានតម្លៃចាប់ផ្តើមពីខ្ទង់ ១,៣៨៩ ដុល្លារឡើង។


ពីមួយជំនាន់ទៅមួយជំនាន់សម្រាប់ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Series ត្រូវបានក្រុមហ៊ុនបង្កើនគុណភាពផលិត និងបំពាក់នូវគុណសម្បត្តិកាន់តែខ្ពស់ ដែលជាហេតុធ្វើឲ្យស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះទទួលបានប្រជាប្រិយភាពខ្លាំងជាងគេក្នុងទីផ្សារមួយនេះ។ កាលពីជំនាន់ Galaxy Z Flip និង Z Fold 2 ក្រុមហ៊ុនបានបង្កើនគុណភាពសម្រាប់គន្លឹះត្រចៀកបត់ (Hinges) កាន់តែរឹងមាំ និងអាចកាច់បត់បានច្រើនរបៀបតាមតម្រូវការប្រើប្រាស់ ដោយឡែកនៅលើ Galaxy Z Flip 3 និង Z Fold 3 ដែលចេញក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានបំពាក់នូវប្រព័ន្ធការពារទឹកកម្រិតខ្ពស់ពេញលិញ IP68 ដូចកំពូលស្មាតហ្វូនធម្មតាដែរ និងបានប្រើបន្ទះអេក្រង់បត់ថ្មី រួមនិងស៊ុមអាលុយមីញ៉ូមថ្មីដែលធន់រឹងមាំជាងជំនាន់មុនថែមទៀតផង៕


ប្រភព÷ ទស្សនាវដ្តីអេឡិចត្រូនិច




ពីមុន / Previous បន្ទាប់ / Next