Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ប្រវត្តិ ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

 


ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី

នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី (ព្រះរាជសម្ភពនាថ្ងៃទី ១៤ ខែ​ឧសភា ឆ្នាំ១៩៥៣) គឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគឺជា​ព្រះ​រាជ​បុត្រ​​ព្រះករុណាព្រះបាទសម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និង​ព្រះ​មាតា​ព្រះ​នាម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី​ មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​ សម្តេច នរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ហើយសុគតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៣។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឲ្យឡើងសោយរាជ្យបន្តពីព្រះបិតា ក្រោយពីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលជាព្រះវររាជបិតាដាក់រាជ្យជាលើកទី២ កាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះករុណាព្រះ​បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះគោរម្យងាស្ដេចផែនដីកម្ពុជាបានប្រទានដោយ ព្រះវររាជបិតារបស់ព្រះអង្គគឺព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់​ព្រះរាជ​ទាន នា​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ ក្រោយមកព្រះអង្គត្រូវបានតម្លើងជា «​សម្ដេច​ព្រះ​បរមនាថ​» នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះវររាជបិតារបស់ព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការគឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ​ទី​២៨-៣០ ខែ​តុលា ឆ្នាំ​២០០៤ ដោយមានព្រះបរមនាមថា« ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី»  ២០២៤


ព្រះមហាក្សត្រកម្ពុជា


រជ្ជកាល: ២៩ តុលា ២០០៤ – បច្ចុប្បន្ន
រាជាភិសេក: ២៩ តុលា ២០០៤
អង្គមុន: នរោត្តម សីហនុ
នាយករដ្ឋមន្រ្តី: ហ៊ុន ម៉ាណែត
ប្រសូត: ១៤ ឧសភា ១៩៥៣
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
វង្ស: រាជវង្សនរោត្ដម
បិតា: នរោត្តម សីហនុ
មាតា: នរោត្តម មុនិនាថ សីហនុ
សាសនា: ពុទ្ធសាសនាថេរវាទ


ល្បីល្បាញដោយស្នាព្រះហស្ថរបស់ព្រះអង្គជាឯកអគ្គរាជទូតវប្បធម៌នៅអង្គការយូនេស្កូ ( UNESCO ) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។


ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី

ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី

ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី

ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី




ពីមុន / Previous បន្ទាប់ / Next