កូរ៉េខាងត្បូង៖ ស្ត្រីវ័យ ៤៧ ឆ្នាំម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយគាត់ចុចកណ្តឹង និងស្រែកឡូឡា នៅមុខផ្ទះរបស់តារាចម្រៀង និងសម្តែង Rain កាលពីថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញពីបទល្មើសលួចតាមដានតារាទាំង២។ គ្រាន់តែRain ប្តឹងប៉ូលិសភ្លាម ស្ត្រីរូបនោះត្រូវបានប៉ូលិសឃាត់ខ្លួនទាំងយប់។
គួរបញ្ជាក់ដែរថា បញ្ហានេះមិនមែនទើបតែកើតឡើងត្រឹម១ថ្ងៃម្សិលមិញនោះឡើយ ពោលគឺតាំងពីឆ្នាំមុនមកម្ល៉េះ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញទើប Rain សម្រេចចិត្តប្តឹងប៉ូលិសបែបនេះបច្ចុប្បន្ន ស្ត្រីខាងលើត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតផងដែរ៕
ប្រភព÷ Plus-Kh News