Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

លម្អិត​ពី​ជំងឺ​ដុះកន្ទុយថ្លែន និង​វិធីការពារ


ដុះកន្ទុយថ្លែន ជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស រាងដូចស្លាបសត្វ ឬត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ បើតាមការពន្យល់នៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ភ្នាសកន្ទុយថ្លែនអាចលូតលាស់ពីតូចស្តើង ទៅធំក្រាស់ ដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅផ្នែកកណ្តាលកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំ។


១- រោគសញ្ញានៃជំងឺកន្ទុយថ្លែន

ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖

– ផ្សាក្តៅក្នុងភ្នែក និងរកាំភ្នែក
– ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែន
– ស្រវាំងភ្នែក (ករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក ឬដុះបាំងកូនក្រមុំ)។

២- កត្តាប្រឈមបង្កឱ្យកើតជំងឺកន្ទុយថ្លែន

– ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកញឹកញាប់
– ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងខ្យល់ខ្លាំង
– អាយុច្រើន។

៣- វិធីការពារជំងឺកន្ទុយថ្លែន

– ពាក់វ៉ែនតាការពារភ្នែកពីកាំរស្មីព្រះអាទិត្យ និងធូលី
– ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្នែក ដើម្បីការពារ និងកាត់បន្ថយការដុះលូតលាស់លឿននៃភ្នាសកន្ទុយថ្លែន។

៤- វិធីព្យាបាលជំងឺកន្ទុយថ្លែន

ជំងឺកន្ទុយថ្លែនមិនអាចព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ ឯវិធីព្យាបាលមានលក្ខណៈខុសៗគ្នាទៅតាម អាការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។ រឿងដែលគួរប្រុងប្រយ័ត្ននោះ ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អអាចធ្វើឱ្យអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់៕



ប្រភព៖ Hellokrupet

ពីមុន / Previous បន្ទាប់ / Next