Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Cristiano Ronaldo ខាតបង់ប្រាក់ ១១លានដុល្លារ គឺដោយសារអចលនទ្រព្យ


ការទិញអាផាតមិននៅទីក្រុងញូវយ៉ក ក្នុងតម្លៃខ្ពស់បំផុត បានធ្វើឱ្យតារាបាល់ទាត់ព័រទុយហ្គាល់ និងក្រុម Manchester United, Cristiano Ronaldo រងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរយៈពេល ៧ឆ្នាំ។


យោងតាម AS បានឱ្យដឹងថា Ronaldo ទើបតែបានលក់អាផាតមិនមួយ នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក ក្នុងតម្លៃ ៧,២៨លានដុល្លារ ដោយព្រមទទួលយកការខាតបង់ជាង ១១លានដុល្លារ។ ក្នុងឆ្នាំ២០១៥ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានចំណាយ ១៨,៥លានដុល្លារដើម្បីទិញអាផាតមិន ៣បន្ទប់ ក្នុង Trump Tower ។ តម្លៃនេះ គឺតែពីរខែក្រោយពីម្ចាស់អគារនេះ គឺលោកដូណាល់ ត្រាំ បានប្រកាសពីគម្រោងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ២០១៩ Ronaldo បានស្នើលក់អាផាតមិននេះ ក្នុងតម្លៃត្រឹមតែពាក់កណ្តាលនៃតម្លៃទិញ ប៉ុន្តែមិនបានជោគជ័យ។ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង តម្លៃលក់អាផាតមិននេះ ធ្លាក់ចុះមកត្រឹមតែ ៧,៧៥លានដុល្លារ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ដោយសារលោក ត្រាំ លែងជាប្រធានាធិបតីអាមេរិក តម្លៃផ្ទះរបស់ CR7 ក៏កាន់តែទាបជាងមុនទៀត។ ទីបំផុត Ronaldo ព្រមលក់តម្លៃលក់ ៧,២៨លានដុល្លារ។

ជាមួយនឹងការបាត់បង់ ៦០% នៃតម្លៃទិញ AS បានបញ្ជាក់ថា នេះគឺជាការខាតបង់ដ៏ធំបំផុតនៃការវិនិយោគរបស់កំពូលតារាបាល់ទាត់ព័រទុយហ្គាល់ដែលមិនធ្លាប់មាន៕



ប្រភព÷ CBS Sport


ពីមុន / Previous បន្ទាប់ / Next