Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រុស្សីបានសម្រេចបិទ Facebook និង Twitter នៅក្នុងប្រទេសរបស់ខ្លួន


ថ្មីៗនេះ រុស្សីត្រូវបានគេរាយការណ៍មកថា បានបិទបណ្ដាញសង្គម Facebook និង Twitter នៅក្នុងប្រទេសរបស់ខ្លួនហើយ បន្ទាប់ពីបណ្ដាញសង្គមទាំងនេះ បានធ្វើការរារាំងមិនឲ្យមានការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្សីដូចជា ឆានែល RT និងភ្នាក់ងារសារព័ត៌មាន RIA News ជាដើម។


យ៉ាងណាក៏ដោយ ក្រៅពីហេតុផលដូចខាងលើនេះគឺ Facebook និង Twitter ធ្លាប់មានបញ្ហាមួយចំនួនទៀតនៅក្នុងប្រទេសរុស្សី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយបូករួមជាមួយបញ្ហាដែល Facebook ក៏ដូចជា Twitter បិទប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ខ្លួនទៀតនោះ ទើបធ្វើឲ្យរុស្សីសម្រេចបិទសេវាកម្មរបស់ក្រុមហ៊ុនទាំងនេះតែម្ដង។


ចំពោះ Twitter គេមិនទាន់បានចេញមុខឆ្លើយតបណាមួយពីបញ្ហានេះទេ ប៉ុន្តែ Facebook គេបានឆ្លើយតបថា ក្រុមហ៊ុនរបស់គេនឹងព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យសេវាកម្មរបស់ខ្លួនដំណើរការក្នុងប្រទេសរុស្សីឡើងវិញ។


ទន្ទឹមគ្នានេះ Meta ក៏បានបន្ថែមទៀតថា មិនយូរនោះទេ ការបិទពីសំណាក់រុស្សី នឹងធ្វើឲ្យប្រជាជនរបស់ខ្លួនដែលធ្លាប់ប្រើប្រាស់ Facebook ចាប់ផ្តើមដឹងថា ពួកគេត្រូវបានកាត់ផ្ដាច់ពីព័ត៌មានសំខាន់ៗ, កាត់ផ្តាច់ការទំនាក់ទំនងទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ និងចាប់ផ្តើមមានអារម្មណ៍ថា ត្រូវបានរារាំងទៅលើការបញ្ចេញមតិផ្សេងៗ។


បន្ថែមពីនេះ Meta ក៏បានឈប់បង្ហាញការផ្សាយពាណិជ្ជកម្មនានា ទៅកាន់អ្នកប្រើប្រាស់ក្នុងប្រទេសរុស្សី និងបានបិទមិនឲ្យជនជាតិរុស្សីទាំងអស់ក្នុងពិភពលោក ធ្វើការបង្ហោះការផ្សាយពាណិជ្ជកម្មណាមួយបានទៀតនោះទេ៕


ប្រភព÷ Cambo Report


ពីមុន / Previous បន្ទាប់ / Next