Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

សត្វក្ងោក ៤ក្បាល ត្រូវបាន​ដោះលែង​ចូល​ទៅ​តំបន់អង្គរ


សត្វក្ងោក ៤ក្បាល ត្រូវបាន​ដោះលែង​ចូល​ទៅ​តំបន់អង្គរ ដើម្បី​ជួយស្ដារ​ប្រព័ន្ធ​អេកូឡូស៊ី


សៀមរាប៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការដោះលែង សត្វក្ងោកចំនួន ៤ក្បាលនៅតំបន់អង្គរ នៃខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។


ប្រភេទសត្វសំខាន់នេះ កំពុងបង្កើតនូវការវិលត្រឡប់មកវិញ នៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការដោះលែងប្រភេទសត្វសំខាន់ៗ ដូចជា ទោចមកុដ និង ក្ងោក អាចជួយស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់អង្គរឡើងវិញ។


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ បានអនុញ្ញាតឱ្យមានការដោះលែងសត្វជាង ៤០ក្បាល ដែលជាផ្នែកមួយនៃគម្រោងការដោះលែងសត្វព្រៃតំបន់អង្គរ។


សូមជម្រាបថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ បានបរិច្ចាគសត្វក្ងោកទាំងនេះ សម្រាប់ធ្វើការដោះលែង៕

សូមទស្សនាវីដេអូខាងក្រោម÷


ប្រភព÷ Plus-Kh News

ពីមុន / Previous បន្ទាប់ / Next