Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ករណីស្លាប់ជនជាតិខ្មែរចំនួន ០២ម្នាក់ ដោយសារ ជំងឺកូវីដ-១៩ ក្នុងនោះមានម្នាក់ជាអ្នកខេត្តកំពង់ធំ


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០២ម្នាក់ បុរសអាយុ ៧០ឆ្នាំ និងស្ត្រីអាយុ៤៨ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

 ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍ពី÷

១-មន្ទីរពេទ្យហ្លូងម៉ែ បានឲ្យដឹងថាស្ត្រីនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបានបញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ វេលាម៉ោង ២២:២០នាទី នៅថ្ងៃដដែល ពេលមកដល់មន្ទីរពេទ្យកំពុងពេទ្យបានពិនិត្យឃើញថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលដល់មន្ទីរពេទ្យ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ ស្រ្តីជនជាតិខ្មែរអាយុ ៤៨ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ មុនចូលដល់មន្ទីរពេទ្យ។


២-ការិយាល័យស្រុកប្រតិបត្តិមេគង្គ បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៦:០៥នាទីល្ងាច។ ដោយទទួលបានព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថាមុនពេលស្លាប់ពីទៅបីថ្ងៃ គាត់មានចេញរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសពដើម្បីធ្វើការវិភាគ នៅថ្ងៃដដែលវេលាម៉ោង ១៨:៣០នាទីល្ងាច នៅទីតាំងផ្ទះរបស់សព ជាលទ្ធផលបានបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅផ្ទះ ដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្រាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ពីមុន / Previous បន្ទាប់ / Next