Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ករណីស្លាប់ជនជាតិខ្មែរចំនួន ០១ម្នាក់ បុរសអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០១ម្នាក់ បុរសអាយុ ៦៧ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

 ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថាយោងតាមរបាយការណ៍÷

 មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលមកមន្ទីរពេទ្យ ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៧:៣០នាទី ជាមួយនឹងស្ថានភាព ក្តៅខ្លួន ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗ នឹងយកសំណាក់ទៅវិភាគ ជាលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពជំងឺមានការវិវត្ត កាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យគ្រូពេទ្យសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៨:៥០នាទី។


 ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសជនជាតិខ្មែរអាយុ ៦៧ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្ដិផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

 ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្រាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

 អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


ពីមុន / Previous បន្ទាប់ / Next