Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Xiaomi ទើបតែបានប្រកាសចេញ Mi 11i ជាផ្លូវការ ហើយនេះជាលក្ខណៈសម្បត្តិរបស់វា


ក្នុងព្រឹត្តិការណ៍យប់មិញនេះ Xiaomi បានប្រកាសចេញផលិតផលជំនាន់ថ្មីច្រើនមែនទែន ហើយបើនិយាយផ្នែកទូរសព្ទឆ្លាតវិញ ក្រុមហ៊ុននេះក៏បានប្រកាសចេញ ម៉ូឌែលកំពូលមួយទៀត ក្រៅពី Mi 11 Pro និង Mi 11 Ultra ហើយវាត្រូវបានគេបានហៅវាថា Mi 11i ។ បើទោះជា Mi 11i ជាឈ្មោះថ្មីក៏ពិតមែន ប៉ុន្តែវាមិនមែនជាទូរសព្ទឆ្លាតថ្មីនោះទេ ពោលវាគឺជា Redmi K40 Pro+ ដែលត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសចិន នាខែមុននោះឯង។ យ៉ាងណាក៏ដោយ បើទោះជាម៉ូឌែលប្តូរឈ្មោះក៏ដោយ ប៉ុន្តែវាគឺជាទូរសព្ទឆ្លាតកំពូល មានបំពាក់មកជាមួយលក្ខណៈសម្បត្តិកំពូលៗ ថែមទាំងមានតម្លៃសមរម្យទៀតផង។

ដូចបានបញ្ជាក់នៅខាងដើមអញ្ចឹង ក្រៅពីឈ្មោះ Mi 11i គឺគ្មានចំណុចណាមួយខុសពី Redmi K40 Pro+ ឡើយ ដូច្នេះពេលនេះ យើងខ្ញុំនឹងមិននិយាយច្រើនពីវាទៀតនោះទេ ដោយលើកនេះយើងខ្ញុំ នឹងលើកយកតែចំណុចសំខាន់ៗមកបង្ហាញប៉ុណ្ណោះ។ សម្រាប់ផ្នែកអេក្រង់ វាមានទំហំ 6.67 អ៊ីញជាប្រភេទអេក្រង់ AMOLED ជំនាន់ថ្មី អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ មានសមត្ថភាពអាចបង្ហាញពណ៌បានដល់ទៅជាង ៥ ពាន់លានពណ៌ ឯណោះ ជាមួយល្បឿន Refresh Rate 120Hz និងមានកម្រិតប៉ះបញ្ជាអេក្រង់ដល់ទៅ 360Hz ព្រមទាំងមានកម្រិតពន្លឺឡើងខ្ពស់ដល់ 1,300 nits គាំទ្រមុខងារ MEMC ថែមទាំងមានបច្ចេកវិទ្យាបង្ហាញទឹកពណ៌បានត្រឹមត្រូវ True Tone ជាដើម។




រីឯកាមេរ៉ារបស់វាវិញ នៅខាងក្រោយវាមានចំនួន 3 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំ 108MP ជាសេនស័រជំនាន់ថ្មី HM2 របស់ Samsung ជាមួយលេនទូលាយ Ultra-Wide 119 ដឺក្រេទំហំ 8MP និងមួយគ្រាប់ទៀតគឺជាលេន Telemacro ទំហំ 5MP។ សម្រាប់ផ្នែកខាងមុខវិញ វាមានកាមេរ៉ាមួយគ្រាប់ជាលេនទំលុះអេក្រង់ នៅចំកណ្ដាល ដោយមានទំហំ 20MP។

ចំណែកផ្នែកកម្លាំងម៉ាស៊ីនរបស់វាវិញនោះ គឺវាបានប្រើប្រាស់បន្ទះឈីបលំដាប់កំពូលចុងក្រោយគឺ Snapdragon 888 ទំហំ 5nm អាចគាំទ្រ 5G បាន អមមកជាមួយរ៉េមទំហំ 8GB តែមួយជម្រើសប៉ុណ្ណោះ ជាប្រភេទ LPDDR5 ព្រមទាំងមានជម្រើសអង្គផ្ទុក 2 ជម្រើសរួមមានដូចជា 128GB និង 256GB សុទ្ធតែជាប្រភេទ UFS 3.1 ទាំងអស់។ 

សម្រាប់ថាមពលថ្ម Mi 11i មានទំហំ 4,520mAh គាំទ្រកម្លាំងសាកថ្មល្បឿនលឿន កម្រិតកម្លាំង 33W ប៉ុន្តែវាមិនអាចគាំទ្រមុខងារសាកថ្មឥតខ្សែបានឡើយ។ ក្រៅពីការរៀបរាប់ទាំងអស់នេះហើយ វាក៏មានចំណុចសំខាន់ៗជាច្រើនផ្សេងទៀតដែរ ជាក់ស្ដែងដូចជា វាបានបំពាក់ជាមួយនឹង Speaker ពីរគ្រាប់ គាំទ្រមុខងារ Dolby Atmos គាំទ្រ WiFi 6E ក៏ដូចជាមាន IR Blaster និង NFC ជាដើម។

សម្រាប់ផ្នែកតម្លៃវិញ Xiaomi បានបញ្ជាក់ប្រាប់សម្រាប់តែទីផ្សារអឺរ៉ុបសិនប៉ុណ្ណោះ ដែលអាចនឹងថ្លៃជាងតម្លៃ នៅពេលដែលវាមកដល់ទីផ្សារស្រុកយើង ប៉ុន្តែយ៉ាងណាតម្លៃនេះ អាចឲ្យអ្នកត្រៀមទុកមុនបាន ពោលគឺមានចំនួន 2 ជម្រើសរួមមាន៖

💸ម៉ូឌែលមានអង្គផ្ទុក 128GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣ លាន ៥ ម៉ឺនរៀល ឬ 763 ដុល្លារ។

💸ម៉ូឌែលមានអង្គផ្ទុក 256GB ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣ លាន ២៨ ម៉ឺនរៀល ឬ 822 ដុល្លារ៕

សូមអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇


សូមទស្សនាវីដេអូខាងក្រោមនេះ


សូមអរគុណច្រើនសម្រាប់ការទស្សនា

ពីមុន / Previous បន្ទាប់ / Next