Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កាលពីថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ មានករណីស្លាប់ស្ត្រីអាយុ​ ៥៦ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​


ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ ដែលរស់នៅសង្កាត់បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៦:៥០ នាទី ល្ងាច។

នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ស្ត្រីខាងលើបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះដែរ។


អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដែលតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេសខាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ៣១ ខែ មីនាឆ្នាំ ២០២១ វេលាម៉ោង ១៦:៥០ នាទី ល្ងាច។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ ស្ត្រីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ ខាងលើគឺបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្ដាលមកពីបិរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សុំសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕


ពីមុន / Previous បន្ទាប់ / Next