Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កូវីដ-១៩ បានឆក់យកជីវិតស្ត្រីខ្មែរម្នាក់ទៀតហើយ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ



( ខេត្តព្រះសីហនុ )៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ ៤៣ ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ-១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។

ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ រួមមាន៖

 ទី១. បុរសជនជាតិខ្មែរ អាយុ ៥០ ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

 ទី២. ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ ៦២ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ( ភរិយា លោក ហួរ ឡាវី )

 ទី៣. បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ ៤៦ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

 ទី៤. បុរសជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

 ទី៥. ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ ៦២ ឆ្នាំ ( ជាម្តាយតារាកំប្លែងស្រីពីន ) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 ទី៦. ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 ទី៧. ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស អាយុ ៤៣ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។

 ទី៨. ឈ្មោះ ថន ចាន់ធឿន អាយុ ៥៥ ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 ទី៩. ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ ៤៣ ឆ្នាំ នៅខេត្តព្រះសីហនុ៕



សូមទស្សនាវីដេអូខាងក្រោមនេះ



ប្រភព÷ Fresh News

ពីមុន / Previous បន្ទាប់ / Next