កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ គឺជាពេលវេលាមួយរបស់ OnePlus ដើម្បីប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនគឺ OnePlus 9 Series ដោយក្នុងនោះ យើងបានដឹងរួចហើយទាក់ទងនឹង OnePlus 9 និង 9 Pro ប៉ុន្តែក្នុងត្រកូលនេះក៏មាន OnePlus 9R មកមួយទៀតដែរ ហើយយើងខ្ញុំនឹងនិយាយពីវា ក្នុងអត្ថបទនេះ។ OnePlus 9R វាមានការរចនារូបរាងមិនខុសពី OnePlus 9 និង 9 Pro ប៉ុន្មានទេ សម្រាប់ផ្នែកខាងក្រោយ ជាក់ស្ដែងវាមានកាមេរ៉ាធំៗពីរគ្រាប់ និងតូចៗចំនួន ២ គ្រាប់ រីឯផ្នែកខាងមុខវិញ អាចនិយាយបានថា ដូចគ្នានឹង OnePlus 8T ដែរ ដែលមានអេក្រង់រាបស្មើ និងមានលេនទំលុះអេក្រង់មួយគ្រាប់ នៅកៀនខាងឆ្វេង។
សម្រាប់ផ្នែកអេក្រង់ OnePlus 9R មានទំហំ 6.55 អ៊ីញ ជាប្រភេទ Fluid AMOLED អាចបង្ហាញរូបរាងបានក្នុងកម្រិត FHD+ និងមានល្បឿន Refresh Rate ដល់ 120Hz ដូចម៉ូឌែលកំពូល OnePlus 9 និង 9 Pro ដែរ ហើយលើសពីនេះ វាក៏មានកម្រិតប៉ះបញ្ជា 240Hz ព្រមទាំងគាំទ្រ HDR10+ ជាដើម។
សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇
សូមចុចទស្សនាវីដេអូនៅខាងក្រោមនេះ