Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

POCO X3 NFC បានចេញផ្លូវការហើយ ជាមួយការរចនារូបរាងផ្ទាល់ខ្លួន ប្រើឈីបថ្មី Snapdragon 732G

មួយរយៈដែរហើយ យើងបានឃើញពីដំណឹងទាក់ទងនឹង ទូរសព្ទឆ្លាតលំដាប់បង្គួរថ្មីមួយរបស់ POCO ដែលកន្លងមក ត្រូវបានគេហៅថា POCO X3 ប៉ុន្តែបើតាមក្រុមហ៊ុនគេហៅផ្ទាល់ គឺមានឈ្មោះពេញថា POCO X3 NFC តែម្ដង។ មិនខុសទេ ពេលនេះ POCO សម្រេចប្រកាសចេញទូរសព្ទឆ្លាតនោះជាផ្លូវការហើយ បន្ទាប់ពីបានបង្ហើបនៅតាមបណ្ដាញសង្គមនានា ជាច្រើនលើកច្រើនសាររួចមក ហើយសម្រាប់វត្តមានផ្លូវការលើកនេះ យើងឃើញថា វារាងពិសេសជាងទូរសព្ទឆ្លាតរបស់ POCO កន្លងទៅមួយរយៈមុននោះ ព្រោះថាលើកនេះ POCO X3 NFC មានរចនាបថរូបរាងផ្ទាល់ខ្លួន មិនមែនប្តូរឈ្មោះពី Xiaomi ឬ Redmi ទៀតទេ។



ជាការពិតណាស់ បើនិយាយពីការរចនារូបរាងរបស់ POCO X3 NFC នោះ គឺមិនខុសពីដំណឹងលេចធ្លាយកន្លងឡើយ ដោយនៅខាងក្រោយ វាមានកញ្ចប់រាងរង្វង់មួយ ដែលផ្ទុកកញ្ចប់កាមេរ៉ារាងស្ទើររង្វង់ លានចេញពីតួខ្លួន ហើយនៅផ្នែកខាងមុខវិញ វាមានអេក្រង់លាតជាមួយលេនទំលុះអេក្រង់ទំហំ 3.8mm មួយគ្រាប់ចំកណ្ដាលផ្ទៃមុខផ្នែកខាងលើ។ សម្រាប់ផ្នែកអេក្រង់វិញ POCO X3 NFC បានបំពាក់អេក្រង់ទំហំ 6.67 អ៊ីញ មានកម្រិតបង្ហាញ FHD+ ជាប្រភេទ LCD ហើយអេក្រង់នោះ ក៏អាចគាំទ្រកម្រិត Refresh Rate ឡើងដល់ 120Hz ជាមួយកម្រិត Touch Sampling Rate ដល់ទៅ 240Hz ដូចទូរសព្ទឆ្លាតលំដាប់កំពូលមួយចំនួនដែរ។ កាន់តែពិសេស គេក៏បានបន្ថែមមុខងារ Dynamic Refresh Rate ដែលអាចធ្វើការកែតម្រូវកម្រិត Refresh Rate បានដោយស្វ័យប្រវត្តិ ទៅតាមកាលៈទេសៈប្រើប្រាស់ ពីចន្លោះ 50Hz ទៅដល់ 120Hz ផងដែរ។ សម្រាប់ផ្នែកកាមេរ៉ាវិញ POCO X3 NFC មានចំនួន 4 គ្រាប់ ដោយក្នុងនោះ លេនគោលមានទំហំដល់ 64MP ប្រភេទ Sony IMX682 រួមទាំងមានលេន 3 គ្រាប់ទៀត ដោយមួយជាលេន Ultra-Wide ទំហំ 13MP និងពីរគ្រាប់ទៀតមានទំហំ 2MP ដូចគ្នា មួយជាលេនជំនួយ និងមួយទៀតជាលេន Macro។



ទៅលើកាមេរ៉ាមួយគ្រាប់នៅខាងមុខនោះវិញ វាបានបំពាក់មកទំហំ 20MP ដែលមានសមត្ថភាពអាចថតបានក្នុងកម្រិត 1080p 30fps ប៉ុណ្ណោះ។ សម្រាប់កម្លាំងម៉ាស៊ីនទូរសព្ទឆ្លាតម៉ូឌែលថ្មីខាងលើ បានប្រើប្រាស់ឈីបថ្មីរបស់ Qualcomm គឺ Snapdragon 732G និងមានរ៉េម 6GB ជាមួយជម្រើសអង្គផ្ទុក 2 ប្រភេទទំហំ 128GB និង 256GB ជាប្រភេទ UFS 2.1 ហើយដើម្បីជំនួយឲ្យម៉ាស៊ីនអាចដំណើរការលើហ្គេមបានកាន់តែប្រសើរ POCO បានបំពាក់បច្ចេកវិទ្យា LiquidCool 1.0 Plus ក្នុងការជួយបន្សាបកម្តៅរបស់ទូរសព្ទឆ្លាតខាងលើ។ សម្រាប់ថាមពលថ្មវិញ POCO បញ្ជាក់ថា គេបានបំពាក់ថ្មធំដល់ទៅ 5,160mAh ក៏ដូចជាគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W តាមរយៈរន្ធសាកប្រភេទ USB-C ហើយសម្រាប់ចំណុចពិសេសៗផ្សេងទៀតនោះគឺថា POCO X3 NFC មានភ្ជាប់មកជាមួយអាវក្រោះការពារកម្រិតស្រាល IP53, មាន IR Blaster, មាន Speaker Stereo ពីរគ្រាប់, មានរន្ធដោតកាស ក៏ដូចជាមានមុខងារ NFC ដូចឈ្មោះរបស់វាអញ្ចឹង។









សម្រាប់ពេលវេលាចេញលក់វិញ គេបានបញ្ជាក់ថា នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅតែម្ដងសម្រាប់ទីផ្សារសាកល ហើយក្នុងនោះ សម្រាប់ទីផ្សារអឺរ៉ុប គឺមានបែងចែកតម្លៃជាពីរប្រភេទដូចជា៖


• ម៉ូឌែលមានអង្គផ្ទុក 64GB មានតម្លៃខ្ទង់ ១ លាន ៨ ម៉ឺនរៀល ឬ 270 ដុល្លារ


• ម៉ូឌែលមានអង្គផ្ទុក 128GB មានតម្លៃខ្ទង់ ១ លាន ១៦ ម៉ឺនរៀល ឬ 290 ដុល្លារ។



សូមបញ្ជាក់ដែរថា នៅក្នុងការប្រកាសនោះ POCO បានផ្តល់តម្លៃពិសេសសម្រាប់អ្នកដែលទិញមុនគេ ពោលគឺតម្លៃនឹងចាប់ផ្តើមពី 92 ម៉ឺនរៀល ឬ 235 ដុល្លារឡើងទៅ ថែមទាំងនឹងផ្តល់ឧបករណ៍បន្សាបកម្តៅរបស់ Black Shark ដោយឥតគិតថ្លៃទៀតផង ប៉ុន្តែយើងមិនប្រាកដនោះទេថា នៅទីផ្សារក្នុងស្រុកយើង POCO នឹងបែបនេះដែរ ឬក៏អត់។



ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next