Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នេះជា HTC Desire 20+ ប្រើឈីប Snapdragon 720G មានថ្ម 5,000mAh ជាមួយកាមេរ៉ាក្រោយ 4 គ្រាប់

ក្នុងថ្ងៃនេះ ក្រុមហ៊ុន HTC បានធ្វើការសម្រេចចិត្តប្រកាសចេញនូវ ទូរសព្ទឆ្លាតលំដាប់បង្គួរជំនាន់ថ្មី របស់ខ្លួនជាផ្លូវការហើយ ដោយវាមានឈ្មោះថា HTC Desire 20+ រីឯម៉ូឌែល Desire 20 Pro ត្រូវបានប្រកាសចេញតាំងពីខែមិថុនាមកម៉្លេះ។ ជាក់ស្ដែង ទូរសព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន HTC មួយនេះ បានបំពាក់មកជាមួយថាមពលថ្មធំ និងបានភ្ជាប់មកជាមួយអេក្រង់ អមមកជាមួយកាមេរ៉ាមុខ បែបដំណក់ទឹកផងដែរ។



ពិតណាស់ ទូរសព្ទ HTC Desire 20+ មានវិមាត្រ 164.9 x 75.7 x 9mm ជាមួយទម្ងន់ 203 ក្រាម ហើយបានបំពាក់អេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព HD+ (1600 x 720 ភិចសែល) មានម៉ូតអេក្រង់បែបដំណក់ទឹក និងវាក៏មានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅខ្នងខាងក្រោយ ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីនវិញ Desire 20+ បានប្រើប្រាស់បន្ទះឈីប Snapdragon 720G គួបផ្សំជាមួយ RAM ទំហំ 6GB បូករួមអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB និងវាក៏អាចធ្វើការបន្ថែមទំហំផ្ទុកពីខាងក្រៅបានផងដែរ។ ចំណែកឯ ផ្នែកខាងក្រោយវិញ វាមានកាមេរ៉ាចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោលទំហំ 48MP បូកមួយគ្រាប់ទៀតទំហំ 5MP ជាលេនទូលាយ កម្រិត 115 ដឺក្រេ ជាមួយលេនទីបីទំហំ 2MP ជា Macro កាមេរ៉ា និងមួយគ្រាប់ចុងក្រោយ 5MP ជា Depth Sensor ព្រមទាំងមានភ្លើង LED Flash នៅក្នុង Zone កាមេរ៉ា និងវាមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 16MP។ លើសពីនេះទៅទៀត HTC Desire 20+ បានបំពាក់ថាមពលថ្មទំហំ 5,000mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ស្រាប់តែម្ដង។








មិនតែប៉ុណ្ណោះ HTC Desire 20+ នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតរួមមាន អាចប្រើស៊ីមបាន 2, NFC, Bluetooth 5.0, មានរន្ធដោតកាស 3.5mm និងវាបានប្រើរន្ធសាកថ្មជាប្រភេទ USB-C ផងដែរ។ ជាចុងក្រោយ HTC បានធ្វើការដាក់លក់ទូរសព្ទស៊េរីថ្មីមួយនេះ សម្រាប់ទីផ្សារតៃវ៉ាន់ ក្នុងតម្លៃខ្ទង់ ១ លាន ១៨ ម៉ឺនរៀល (295 ដុល្លារ) និងមានជម្រើស 2 ពណ៌គឺ ខ្មៅ និងទឹកក្រូច។ យ៉ាងណាសម្រាប់ពេលនេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ ថាវានឹងមានលក់លើទីផ្សារមួយចំនួនទៀត ឬក៏អត់នោះ។



ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next