Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OPPO A15 ចេញផ្លូវការ ប្រើឈីប Helio P35 មានកាមេរ៉ាក្រោយ 3 គ្រាប់ ជាមួយតម្លៃខ្ទង់ ៨០ ម៉ឺនរៀល

កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត OPPO A33 សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ ជាមួយអេក្រង់លាត រំលេចដោយលេនទម្លុះអេក្រង់ និងមានកាមេរ៉ាសរុបចំនួន 3 គ្រាប់នៅខាងក្រោយ។ ដោយឡែក ពេលនេះ OPPO ទើបបានបញ្ចេញខ្សែស្រឡាយនេះ មួយម៉ូឌែលទៀត សម្រាប់ដាក់លក់លើទីផ្សារប្រទេសឥណ្ឌា ដោយវាមានឈ្មោះថា OPPO A15 ផងដែរ។


ជាក់ស្ដែង ទូរសព្ទ OPPO A15 មានវិមាត្រ 164 x 75 x 8mm ជាមួយទម្ងន់ 175 ក្រាម និងបានបំពាក់អេក្រង់ម៉ូតបែបដំណក់ទឹក ទំហំ 6.52 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+។ ចំពោះកម្លាំងម៉ាស៊ីនវិញ OPPO A15 បានប្រើប្រាស់បន្ទះឈីប Helio P35 របស់ MediaTek គួបផ្សំជាមួយ RAM ទំហំ 3GB បូករួមអង្គផ្ទុកទិន្នន័យទំហំ 32GB និងអាចបន្ថែម MicroSD Card ពីក្រៅបានផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា OPPO A15 ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 ទំហំ 5MP និងមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 13MP មួយគ្រាប់ទៀតជា Depth Sensor ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគេជាលេន Macro ទំហំ 2MP ដូចគ្នា។ លើសពីនេះទៅទៀត OPPO A15 ភ្ជាប់មកជាមួយថ្មទំហំ 4,230mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 10W ហើយក៏មានប្រើរន្ធដោតកាស 3.5mm ផងដែរ ប៉ុន្តែវាប្រើរន្ធសាកថ្មីត្រឹម MicroUSB ប៉ុណ្ណោះ។ OPPO A15 បានដំណើរការដោយ Android 10 ស្រោប ColorOS 7.2 ចេញពីប្រអប់តែម្ដង។




ក្រៅពីនេះ OPPO A15 មានជម្រើសពណ៌សរុបចំនួន 2 ក្នុងនោះរួមមានដូចជា ពណ៌ Dynamic Black និងពណ៌ Mystery Blue ជាចុងក្រោយ OPPO ត្រូវបានដាក់លក់ A15 នៅក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃខ្ទង់ ៨០ ម៉ឺនរៀល ឬ ស្មើនឹង 200 ដុល្លារ។


ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next