«ខ្ញុំបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖»
ជំហរទាំង ៤ ចំណុចរបស់កម្ពុជា៖
១. ការដោះស្រាយដោយសន្តិវិធី៖ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
២. ព្រំដែនសមុទ្រ៖ ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
៣. ព្រំដែនគោក៖ ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធាន JBC ថៃ និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
៤. ការបើកច្រកព្រំដែនគោក៖ ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ៕
ផ្សាយដោយ៖ កន ចំណាន
ប្រភព: ក្រសួងព័ត៌មាន

