ភ្នំពេញ៖ វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។
ការបញ្ជាក់នេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
ចំណងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពត្រីភាគី
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន បានរំលឹកពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ លោកបានគូសបញ្ជាក់ថា៖
«ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពនៅក្នុងតំបន់ទាំងមូល»។
កិច្ចសហប្រតិបត្តិការការពារអាកាស និងការបណ្តុះបណ្តាល
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ទោ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ។ ក្នុងនោះ នាយទាហានកម្ពុជាជំនាញៗជាច្រើនរូប ត្រូវបានទទួលការបណ្តុះបណ្តាលនៅប្រទេសវៀតណាម ដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរឱ្យកាន់តែស្អិតរមួត។
ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ ឯកឧត្តមបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងអាកាស។
ទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត
ដើម្បីបន្តពង្រឹងចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅ ភាគីទាំងពីរបានឯកភាពគ្នាដៅលើទិសដៅសំខាន់ៗមួយចំនួន រួមមាន៖
-បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត។
- បន្តការបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកព័ត៌មាន។
-រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
-សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា។
ការគាំទ្រយន្តការសន្តិភាពអាស៊ាន
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងដឹងគុណចំពោះវៀតណាម ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានឱ្យចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីវៀតណាម បន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះតទៅទៀត ដើម្បីធានាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព ព្រមទាំងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបានស្ថិតស្ថេរយូរអង្វែង៕

ផ្សាយដោយ៖ កន ចំណាន
ប្រភព៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ