ថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ម៉ាក់ធំ (Sou-Mountha Olbrich) ដែលបានផ្តល់អំណោយសប្បុរសធម៌ជាអង្ករចំនួន ៥៧០ គីឡូក្រាម ដល់ អង្គការកុមារកំព្រានៃសេចក្តីសន្យាដំណឹងល្អទាំងបួន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសព្ទសាធុការពរជ័យជូនដល់ ម៉ាក់ធំ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ភាពរុងរឿង និងជោគជ័យជានិរន្តរ៍។ សូមឱ្យម៉ាក់មានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ កម្លាំងមាំមួន និងសម្រស់ក្មេងជាងវ័យ ជាពិសេសសូមឱ្យម៉ាក់មានអាយុយឺនយូរ ដើម្បីបន្តធ្វើជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅទាំងអស់គ្នា។
សូមអរគុណ! សូមព្រះប្រទានពរ!
Monday, February 9, 2026
We all wish to express our deepest and most sincere gratitude to Mak Thom (Sou-Mountha Olbrich) for her generous donation of 570 kg of rice to the Foursquare Children Of Promise, located in Krava Village, Krava Commune, Baray District, Kampong Thom Province.
On this occasion, we would like to offer our most respectful blessings to Mak Thom. May you be blessed with happiness, prosperity, and continuous success. May you always enjoy excellent health, wisdom, strength, and a youthful spirit. May you live a long and fulfilling life, remaining a cool and shade-giving shelter (a pillar of strength) for all your children and grandchildren.
Thank you very much! May God bless you!


