Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ខេត្តត្បូងឃ្មុំត្រៀមមណ្ឌលប្រឡងបាក់ឌុបឆ្នាំ២០២៥ ចំនួន ១០កន្លែង សម្រាប់បេក្ខជនជិត ៦ពាន់នាក់

 


ខេត្តត្បូងឃ្មុំ៖ ក្រោមការដឹកនាំដ៏យកចិត្តទុកដាក់របស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តបានរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ១០មណ្ឌល ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងតម្លាភាព។


កម្មវិពីប្រឡងនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្ត និងមន្ត្រីមន្ទីររអប់រំនិងកីឡាខេត្ត គណៈកម្មការប្រឡង កងកម្លាំងទាំង៣ប្រភេទ អ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំបាបចាត់អញ្ជើញ ឯកឧត្តម អភិបាលរងខេត្តទាំងអស់ ចូលរួមជាអធិបតីមណ្ឌលទាំង៩ផ្សេងៗទៀតតាមបណ្ដាក្រុងស្រុកដែលពាក់ព័ន្ធ និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។


ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើទៅកាន់បេក្ខជនទាំងអស់នូវដំបូន្មានយ៉ាងមានតម្លៃដល់បេក្ខជន៖


ទី១.មានស្មារតីនឹងនរ និងទំនុកចិត្តលើខ្លួនឯង៖ គ្រប់គ្រងអារម្មណ៍កុំឲ្យភ័យស្លន់ស្លោ និងមានទំនុកចិត្តថាខ្លួនឯងអាចធ្វើបាន។ ការត្រៀមខ្លួនបានល្អគឺជាកម្លាំងចលករដ៏សំខាន់។ 


ទី២.អានសំណួរឲ្យបានច្បាស់លាស់៖ មុននឹងចាប់ផ្តើមធ្វើលំហាត់ សូមចំណាយពេលពីរបីនាទីដើម្បីអាននិងស្វែងយល់ពីខ្លឹមសារសំណួរឲ្យបានច្បាស់លាស់។ ការយល់ច្បាស់ពីសំណួរនឹងជួយប្អូនៗឆ្លើយបានត្រឹមត្រូវនិងចំគោលដៅ។ 


ទី៣.ផ្ទៀងផ្ទាត់ចម្លើយមុនចេញពីបន្ទប់ប្រឡង៖ ក្រោយពីធ្វើលំហាត់ចប់ សូមចំណាយពេលពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវចម្លើយទាំងអស់។ ត្រូវប្រាកដថាមិនមានការសរសេរខុស ឬខកខានត្រង់ចំណុចណាមួយឡើយ។ ឯកឧត្តមបានបន្ថែមថា ការប្រឡងគឺជាសមរភូមិមួយដែលទាមទារភាពត្រៀមខ្លួន ការតាំងចិត្តខ្ពស់ និងការប្រុងប្រយ័ត្ន។ ឯកឧត្តមគណអធិបតីទាំងពីរបានជូនពរឲ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យ គ្រប់ៗគ្នា ដែលខ្លួនបានខិតខំរៀនសូត្រអស់រយៈពេល ១២ ឆ្នាំ ដើម្បីសម្រេចក្តីស្រមៃនាពេលអនាគត និងសាកសមជា «ទំពាំងស្នងឬស្សី និងសសរទ្រូងនៃប្រទេសជាតិ»។


យោងតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម្រាប់ការប្រឡងចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែសីហា ឆ្នាំ២០២៥ នេះ ខេត្តត្បូងឃ្មុំមានបេក្ខជនចុះឈ្មោះប្រឡងសរុប ៥,៩៦៥ នាក់ (ស្រី ៣,៥០៣ នាក់) ដែលត្រូវបែងចែកទៅតាមបន្ទប់ប្រឡងសរុបចំនួន ២៤៣ បន្ទប់។ មណ្ឌលប្រឡងទាំង ១០ ត្រូវបានបែងចែកទៅតាមថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គមដូចខាងក្រោម៖


១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (៧២ បន្ទប់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រត្រូវប្រឡងនៅមណ្ឌលចំនួន ៣ ក្នុងក្រុងសួង៖ មណ្ឌលវិទ្យាល័យតេជោហ៊ុនសែនសួង៖ មាន ២៨ បន្ទប់ សម្រាប់បេក្ខជន ៦៧៧ នាក់ (ស្រី ៤២៦ នាក់)។ មណ្ឌលនេះស្ថិតនៅភូមិតូង សង្កាត់ក្រុងសួង ក្រោមអធិបតីភាពផ្ទាល់របស់ ឯកឧត្តម ឡុង ធាម និង ឯកឧត្តម ប៉ែន កុសល្យ ។


មណ្ឌលអនុវិទ្យាល័យរស្មីកុមារ៖ មាន ២៤ បន្ទប់ សម្រាប់បេក្ខជន៦០០ នាក់ (ស្រី ៣៩១ នាក់) ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុងអភិបាលរងខេត្ត។ មណ្ឌលសាលាបឋមសិក្សាប្រជាកុមារសួង៖ មាន ២០ បន្ទប់ សម្រាប់បេក្ខជន ៥០០ នាក់ (ស្រី ៣១៥ នាក់) ក្រោមអធិបតីភាព ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត។ ខ. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ចំនួន ១៦៨បន្ទប់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម នឹងត្រូវបែងចែកទៅតាមមណ្ឌលចំនួន ៧ ដែលភាគច្រើនស្ថិតក្នុងស្រុកត្បូងឃ្មុំ៖ មណ្ឌលវិទ្យាល័យសម្តេចម៉ែ ៖ មានចំនួន ៣០បន្ទប់ សម្រាប់បេក្ខជន ៧៥០នាក់ស្រី៤៤៧នាក់។ ស្ថិតនៅភូមិ០៤ និងភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត។


មណ្ឌលសាលាបឋមសិក្សា៧មករា៖ មានចំនួន ២០បន្ទប់ សម្រាប់បេក្ខជន ៥០០នាក់ស្រី២៩៥នាក់។ ស្ថិតនៅភូមិ០៤ និងភូមិ០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ចេង ប៊ុនណ្ណរ៉ា អភិបាលរងខេត្ត។


មណ្ឌលវិទ្យាល័យហ៊ុនសែនខ្នារ៖ មានចំនួន ៣០បន្ទប់ សម្រាប់បេក្ខជន ៧៥០នាក់ស្រី៤៥៦នាក់។ ស្ថិតនៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត។


មណ្ឌលសាលាបឋមសិក្សាសខេងខ្នារ៖ មានចំនួន ២០បន្ទប់ សម្រាប់បេក្ខជន ៥០០នាក់ស្រី២៦៩នាក់។ ស្ថិតនៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត។


មណ្ឌលវិទ្យាល័យតេជោសែនត្បូងឃ្មុំ៖ មានចំនួន ២៨បន្ទប់ សម្រាប់បេក្ខជន ៦៨៨នាក់ស្រី៣៣៥នាក់។ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត។


មណ្ឌលសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ៖ មានចំនួន ២០បន្ទប់ សម្រាប់បេក្ខជន ៥០០នាក់ស្រី២៧៩នាក់។ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត។


មណ្ឌលវិទ្យាល័យហ៊ុនសែនចារថ្មី៖ មានចំនួន ២០បន្ទប់ សម្រាប់បេក្ខជន ៥០០នាក់ស្រី២៩០នាក់។ ស្ថិតនៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ក្រោមអធិបតីភាពរបស់ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត។







ប្រភព: ក្រសួងព័ត៌មាន



ពីមុន / Previous បន្ទាប់ / Next