Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ឯកឧត្តម ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍ ទៅទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរវិទ្យុ និងទូរទស្សន៍ និងស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន

 


ទីក្រុងគុនមិញ៖ តបតាមការអញ្ជើញពីក្រុមហ៊ុន Yunnan Media Group នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍ ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រវតិ្តបង្កើត និងការអភិវឌ្ឍន៍នៃប្រព័ន្ធព័ត៌មាន និងឃោសនាការនៃខេត្តយូណាន រហូតមកទល់ពេលបច្ចុប្បន្ននេះដែលមានភាពទំនើប ទាន់សម័យកាល ជាពិសេសគឺការផ្សាយគ្របដណ្តប់ និងជាភាសារបស់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ដោយទទួលការស្វាគមន៍ពីឯកឧត្តម FENG Junyang អនុរដ្ឋមន្ត្រីឃោសនាការនៃគណ:កម្មការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន និងគោរពអមដំណើរទស្សនកិច្ចពីសំណាក់លោក LAI Yong ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយ និងបុគ្គលិកនៃស្ថានីយជាច្រើននាក់។


ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានស្ថានីយ បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូពីប្រវត្តិ និងតួនាទីដ៏សំខាន់នៃវិទ្យុខេត្តយូណាននាអំឡុងឆ្នាំដំបូងនៃការបង្កើតបក្សកម្មុយនីស្តចិន និងការចូលរួមរបស់វិទ្យុនេះ ក្នុងការតស៊ូនាសម័យសង្គ្រាមលោកលើកទី២ និងការវិវត្តដ៏លឿន និងឆាប់រហ័សរបស់ស្ថាប័នព័ត៌មាន និងឃោសនាការដ៏សំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ទាំង៣របស់សាធារណរដ្ឋប្រជាមានិតចិន។













ប្រភព: ក្រសួងព័ត៌មាន



ពីមុន / Previous បន្ទាប់ / Next