Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តោះស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិរបស់ OPPO A96 ថ្មីតម្លៃ ២៩៩ ដុល្លារ! តើមានលក្ខណៈពិសេសអ្វីខ្លះ?


កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវ ស្មាតហ្វូនត្រកូល A ម៉ូដែលថ្មីមួយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា និងកំពុងទទួលបានការចាប់អារម្មណ៍គ្រាន់បើ ដែលស្មាតហ្វូននោះមានឈ្មោះថា OPPO A96 ហើយមានតម្លៃត្រឹមតែ ២៩៩ ដុល្លារ ប៉ុណ្ណោះ។ ដូច្នេះសំណួរសួរថា តើទូរសព្ទ OPPO A96 មានលក្ខណៈពិសេសអ្វីខ្លះ? តើវាជាជម្រើសដ៏ស័ក្កិសមក្នុងការទិញវាយកមកប្រើប្រាស់ឬទេ?

ចំពោះចំណុចលម្អិតៗទាក់ទងនឹងស្មាតហ្វូនមួយនេះ នឹងទម្លាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង ហើយសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកបានច្រើន មុននឹងសម្រេចចិត្តទិញ OPPO A96 មកប្រើប្រាស់÷


កម្លាំងថាមពលថ្ម: OPPO A96 បានបំពាក់ជាមួយថាមពលថ្មធំ 5,000mAh អាចប្រើប្រាស់បាន ១ ថ្ងៃពេញដោយមិនបារម្មណ៍លើការអស់ថ្ម និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចសាកថ្មបានយ៉ាងលឿន ថែមទាំងមានសុវត្ថិភាពខ្ពស់ ដែលសាកថ្ម ៥ នាទី អាចនិយាយទូរស័ព្ទលើសពី ៣ ម៉ោង និងសាកថ្មមួយពេញចំណាយត្រឹមតែ ៧១ នាទីប៉ុណ្ណោះ។


ល្បឿនដំណើរការ: OPPO A96 ប្រើប្រាស់ Qualcomm Snapdragon 680 ជាបន្ទះឈីបលំដាប់មធ្យមកំពុងល្បីឈ្មោះមួយ ជាមួយអនុភាព RAM សរុប 13GB (RAM ដើម 8GB + RAM ជំនួយ 5GB) ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរសព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួល ដែលអាចបំពេញតម្រូវការ អ្នកប្រើប្រាស់ប្រចាំថ្ងៃបានងាយស្រួលផងដែរ។


អេក្រង់: OPPO A96 បំពាក់ជាមួយអេក្រង់ទម្លុះលេន កម្រិត Refresh Rate 90Hz ដែលមានទំហំ 6.95” ជាមួយកម្រិត FHD+ ដែលបង្ហាញភាពរស់រវើក ក្នុងការទស្សនាវីដេអូ លេងហ្គេម និងលឿនអូសបញ្ជារលូន ព្រមទាំងមានសមត្ថភាពអាចការពារភ្នែកបានទៀត។


សមត្ថភាពកាមេរ៉ា: OPPO A96 បានប្រើកាមេរ៉ា ២ បញ្ចូលគ្នាដោយកាមេរ៉ាមុខស៊ែលហ្វីមានទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ ទោះស្ថិតក្នុងកន្លែងងងឹត។ ចំណែកកាមេរ៉ាក្រោយមានទំហំ 50MP ដែលមានសមត្ថភាព AI ខ្ពស់ ផ្តិតរូបភាពស្អាតៗ និងមានមុខងារថតរូបដូចជា Selfie HDR, Bokeh Flare Portrait និង Portrait Beautification ជាដើម។


បច្ចុប្បន្នសម្រាប់ស្មាតហ្វូន OPPO A96 បានចេញលក់ជាផ្លូវការទូទាំងប្រទេសកម្ពុជា ហើយសម្រាប់អ្នកដែលចាប់អារម្មណ៍លើទូរសព្ទនេះ អាចអញ្ជើញទៅតេស្តសាកល្បង និងសាកសួរពីព័ត៌មានលម្អិត នៅតាមបណ្តាហាងលក់ទូរសព្ទដៃទូទាំងប្រទេស។ អ្វីដែលពិសេសរាល់ការទិញ OPPO A96 តម្លៃ ២៩៩ ដុល្លារ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 27 ខែមិថុនា នឹងទទួលបានកាដូស្មើតម្លៃ ៥៤ ដុល្លារ ភ្លាមៗ រួមមាន កាតាបស្ពាយ (តម្លៃ ២៥ ដុល្លារ) និងស៊ីមស្មាតលេខពិសេស Copper (២៩ ដុល្លារ) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល ៤ខែ។


ប្រភព: Cambo Report



ពីមុន / Previous បន្ទាប់ / Next