ពេលឮពាក្យថា Note របស់ក្រុមហ៊ុន សាមសុង លោកអ្នកប្រាកដជានឹកឃើញ ដល់ប៊ិកវេទមន្ត (S-pen) មុនគេ ត្រូវអត់? ហើយបើនិយាយពីកាមេរ៉ា ដែលថតច្បាស់ល្អឥតខ្ចោះទាំងរូបភាព និងវីដេអូ គ្រប់ស្ថានភាពពន្លឺ លោកអ្នកក៏ប្រាកដជានឹកដល់ Galaxy S ស៊េរី Flagship មុនគេហើយមែនទេ? ថ្ងៃនេះយើងខ្ញុំនឹងធ្វើការបង្ហាញជូន នូវចំណុចក៏ដូចជាលក្ខណៈពិសេស សង្ខេបខ្លីរបស់ស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra ដែលជាស្មាតហ្វូនដ៏ល្អឥតខ្ចោះ សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកទាំងការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូប គឺសុទ្ធតែទទួលបានភាពអស្ចារ្យ និងឥតខ្ចោះគ្រប់ពេលតែម្តង។
ចំពោះ Galaxy S22 Ultra ត្រូវបានបំពាក់នូវលក្ខណៈពិសេសៗដែលលេចធ្លោជាងគេ ឥតខ្ចោះជាងគេ និងស៊ីដាច់គេតែម្តង។ ជាមួយចំណុចខាងក្រោមនេះ លោកអ្នកអាចធ្វើការវិនិច្ឆ័យបានភ្លាម និងឱ្យមេដៃ បេះដូង ទៅលើស្មាតហ្វូនដ៏ល្អគ្មានពីរនេះដូចជា៖
1. AI-enhanced Portrait Mode
ជាបច្ចេកវិទ្យាដែលផ្តិតយករូបភាពព្រាលផ្ទៃខាងក្រោយ កាត់ត្រេបានច្បាស់ដាច់ស្អាតល្អ។
2. Take Photo Like Pro
គ្រប់រូបភាព ឬវីដេអូរបស់អ្នកដែលបានថតចេញពី Galaxy S22 Ultra គឺដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោក អ៊ីចឹងដែរ ជាមួយនឹងមុខងារ Pro Mode និង Expert RAW Application!
3. Write Smoother Than Before
ប៊ិកវេទមន្ត S-pen ដែលបំពាក់មកស្រាប់ជាមួយ Galaxy S22 Ultra នេះគឺត្រូវបានដុសខាត់ និងពន្លឿនភាពរលូនរបស់វា បានរហូតដល់ 70% បន្ថែមទៀត! ដូច្នេះលោកអ្នកអាចសរសេរ ឬធ្វើការកត់ចំណាំដូចអ្នកកាន់ប៊ិកធម្មតាពិតៗ ដែលមានវេទមន្តផងដែរ!
4.Expansive and Bright Display
ជាមួយនឹងកំពូលអេក្រង់ Dynamic AMOLED 2X ទំហំ 6.8 អ៊ីញ និង 120Hz adaptive display Refresh rate គឺលោកអ្នកប្រាកដជាទទួលបាននូវអារម្មណ៍ smooth ថ្លាត្រជាក់ភ្នែក រំភើបអស្ចារ្យ និងគ្មានស្មាតហ្វូនណាដែលអាចប្រៀបផ្ទឹម ឬល្អជាង Galaxy S22 Ultra នេះបានឡើយ!
5. Super-fast Charging up to 45W
ចំណុចនេះគឺជាអ្វីដែលអ្នកប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្រស្មាតហ្វូនរបស់ សាមសុង ទូទាំងពិភពលោកទាំងអស់ ប្រាថ្នាចង់បានគ្រប់គ្នាដែរ។ បច្ចេកវិទ្យានេះ លោកអ្នកគ្រាន់តែសាកថ្ម 10 នាទី ជាមួយ Galaxy S22 Ultra អាចឱ្យលោកអ្នកធ្វើការ ថតវីដេអូបានរហូតដល់ 50 នាទី ឯណោះ!
សរុបមកជាមួយនឹងចំណុចខ្លីខ្លឹមខាងលើ គឺសមល្មមគ្រប់គ្រាន់ ដែលធ្វើឱ្យលោកអ្នកដឹងច្បាស់ថា ពុំមានស្មាតហ្វូនណា ដែលល្អជាង ឬប្រៀបជាមួយ Galaxy S22 Ultra នេះបានឡើយ។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន សាមសុង បាន Break the rules of Impossible ជូនលោកអ្នក ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់លោកអ្នក ពោរពេញដោយ Possible Moment Always។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃ នៅតាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32 !
ប្រភព÷ Cambo Report