Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រុស្ស៊ី បានបាញ់មីស៊ីលនាំផ្លូវកម្ទេចឃ្លាំងប្រេងដែលផ្គត់ផ្គង់ដល់យោធា អ៊ុយក្រែន


អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលនាំផ្លូវកម្រិតខ្ពស់ បំផ្លាញឃ្លាំងស្តុកប្រេងដ៏ធំដែលផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែននៅក្នុងទីក្រុងចំនួន ៤។


លោក Konashenkov បានប្រាប់អ្នកយកព័ត៌មានថា កាលពីល្ងាចថ្ងៃទី ៣០ ខែមីនា មីស៊ីលនាំផ្លូវបាញ់តាមអាកាសបានបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈធំ ៗនៅក្នុងការតាំងទីលំនៅរបស់ទីក្រុង Dnepr ទីក្រុង Lysychansk ទីក្រុង Chuguev និងទីក្រុង Novomoskovsk ។


មន្ត្រីដដែលបាននិយាយថា បន្ថែមពីលើនេះយោធារុស្ស៊ីក៏បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៨ គ្រឿង រួមទាំងយន្តហោះ Bayraktar TB2 មួយគ្រឿងផងដែរ នៅលើដែនអាកាសក្បែរតំបន់នៃការតាំងទីលំនៅចំនួន ១៣ នៅទូទាំងប្រទេសអ៊ុយក្រែន៕





ពីមុន / Previous បន្ទាប់ / Next