កាលពីយប់មិញក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានសម្ពោធជាផ្លូវការនូវ ស្មាតហ្វូន OPPO Reno7 Series ព្រមទាំងប្រកាសពីតម្លៃ ធ្វើឲ្យអតិថិជន និងអ្នកនិយមចូលចិត្តវិស័យបច្ចេកវិទ្យា បានដឹងពីតម្លៃពិតប្រាកដរបស់ OPPO Reno7 $369 | Reno7 Z 5G $429 ដែលដំបូងឡើយម្នាក់ៗគិតថា អាចនឹងមានតម្លៃលើសនេះ តែតាមពិតមានតម្លៃសមរម្យ រូបរាងក៏ថ្មី រីឯបច្ចេកវិទ្យាទំនើបៗជាច្រើនមិនគួររំលង មួយវិញទៀត OPPO បានចាប់ផ្ដើមបើកឲ្យអតិថិជនធ្វើការ Pre-Order ហើយ ព្រោះខ្លាចអស់ស្តុក។
សម្រាប់លក្ខណៈសម្បត្តិ Reno7 លើកាមេរ៉ាមុខបានបំពាក់នូវ សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់មួយ លើពិភពលោក និងជាការសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពកាមេរ៉ា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវ បទពិសោធន៍ថតរូបស៊ែលហ្វី បានយ៉ាងស្រស់ស្អាត ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេល ទោះស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។ ភាពប្លែកភ្នែកមួយទៀត លើកាមេរ៉ាក្រោយ Reno7 បំពាក់នូវ កងបំភ្លឺដំណឹងលោត ជុំវិញលើលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះ អាចនិយាយបានថាឡូយ និងវិសេសប្លែកខុសពីគេ។
ងាកដល់ចំណុចទាក់ទាញចិត្ត ចង់ប្តូរទូរសព្ទឡើងស៊េរី ដោយសារ Reno7 បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលឌីហ្សាញគែមកោង 2.5D ប្រកបដោយភាពច្នៃប្រឌិត និងរចនាបែបអ្នកជំនាញ ជាមួយទម្ងន់ស្រាល កម្រាស់ស្តើង ងាយស្រួលកាន់ប្រើដៃម្ខាង ហើយ Reno7 មកជាមួយជម្រើស 2 ពណ៌ដោយនៅលើតួខ្នងពណ៌ Sunset Orange គឺវាបានរចនាយ៉ាងប្រណិតឥតខ្ចោះ ជាមួយបែបស្បែកគុណភាពខ្ពស់ Fiberglass បង្ហាញពីភាពស៊ីវិល័យ ប្រកបដោយប្រណិតភាព។ ចំណែកពណ៌ Cosmic Black រចនាបែបស្រដៀងកញ្ចក់ និងលោហៈធាតុបង្ហាញពីភាពសាមញ្ញ និងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
ដោយឡែក Reno7 Z 5G មានលក្ខណៈពិសេសបំពាក់បន្ទះឈីប Qualcomm Snapdragon 5G ជាមួយទំហំខ្នាត 6nm ដែលជាបន្ទះឈីបមានសមត្ថភាព ជាមួយបច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួល គ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួល ជាមួយល្បឿនអ៊ីនធើណែត 5G។
មិនតែប៉ុណ្ណោះលើ Reno7 Series ទាំងពីរម៉ូដែលនេះបង្កប់ថាមពលថ្ម 4,500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស ជាមួយបណ្តូលថ្មភ្លោះប្រព័ន្ធការពារ 5 ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរ ដោយមិនបាច់បារម្ភរឿងទូរសព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។
ឥឡូវនេះបើស្រលាញ់ និងចង់ដូរទូរសព្ទឡើងស៊េរីអាចកក់ OPPO Reno7 Series បាន ចាប់ពីថ្ងៃទី 29 មីនា ដល់ 05 មេសា 2022 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖
Reno7 តម្លៃ $369 ថែមកាដូមានតម្លៃស្មើ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។
Reno7 Z 5G តម្លៃ $429 ថែមកាដូមានតម្លៃស្មើ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។
OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49៕
ប្រភព÷ Cambo Report