សូមជម្រាបដែរថា Justin Bieber គឺជាតារាចម្រៀងទោលវ័យក្មេងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ទូទាំងពិភពលោក និងជាប់ឈ្មោះក្នងបញ្ជីតារាចម្រៀងលំដាប់សេដ្ឋី ដែលមានលុយរាប់លាន ចាយមិនអស់ផងដែរ។
ចូលមកដល់ក្នុងឆ្នាំ ២០២១ ទ្រព្យសម្បត្តិ Justin Bieber បានកើនឡើងដល់ ២៨៥លានដុល្លារសហរដ្ឋអាមេរិក ដោយចំណូលរបស់លោកគឺមានច្រើនច្រកផ្សេងៗគ្នា។
Justin Bieber អាចទទួលបានចំណូលប្រចាំឆ្នាំពី ៦០ លានដុល្លារសហរដ្ឋអាមេរិក ទៅ ៨០ លានដុល្លារសហរដ្ឋអាមេរិក ដោយទទួលបានពីដៃគូ ជាផលិតផលយីហោម៉ាកល្បីៗដូចជា៖ Proactiv, Adidas / Walmart / Beats by Dre, Balenciaga, Calvin Klein និងក្រៅពីនេះលោកក៏បានបង្កើតម៉ាកសម្លៀកបំពាក់ Drew House ដែលជាម៉ាករបស់ខ្លួនផងដែរ។
នៅក្នុងពេលនេះតម្លៃខ្លួន Justin Bieber គឺអាចនឹងឡើងដល់ ១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយយប់ ដោយកន្លងមកតារាប្រុសរូបនេះការប្រគុំតន្ត្រីផ្សេងៗ។ ដោយឡែក បើសិនជាមាននរណាម្នាក់ចង់ហៅ Justin Bieber ទៅច្រៀងកំដរនៅក្នុងកម្មវិធីមង្គលការ ខួបកំណើត ឬជប់លៀងណាមួយនោះ
តារាប្រុសរូបនេះ នឹងគិតថ្លៃចាប់ពី ៥០០០ ដុល្លារ ទៅ ១០០០០ ដុល្លារឯណោះ ក្នុងត្រឹមរយៈពេលតែ ១ ម៉ោងប៉ុណ្ណោះ។ បើចង់ម៉ៅដាច់មួយថ្ងៃពេញនោះ គឺមិនតិចជាងក្រោមសែនដុល្លារឡើយ៕
ប្រភព÷ Cambo-Fresh.Com