Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តែមួយប៉ប្រិចភ្នែក ធុច សាលិ ធំពេញ​កំលោះ​ស្តូក មើល​មិនចង់ស្គាល់


ពេលវេលាកន្លងទៅអស់ជាច្រើនឆ្នាំ ធុច សាលិ បានប្តូរពីក្មេងប្រុសម្នាក់ក្លាយជាកំលោះសង្ហាគួរជាទីចាប់អារម្មណ៍ដល់មហាជនដែលធ្លាប់តែស្គាល់អតីតក្មេងប្រុសដើរលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាបរូបនេះ។


យ៉ាងណាមិញ ចូលដល់វ័យ១៨ឆ្នាំ ធុច សាលិ បានលូតកម្ពស់រហូតដល់ ១,៧០សង់ទីម៉ែត្រហើយ និងបានអភិវឌ្ឍការតុបតែងខ្លួនជាមនុស្សពេញវ័យ ស្រស់សង្ហាដែលធ្វើឱ្យគ្រប់គ្នាកំពុងចាប់អារម្មណ៍លើយុវជនរូបនេះជាច្រើនផងដែរ។


ជាមួយគ្នានេះដែរ ក្រៅពីការសិក្សាហើយ ធុច សាលិ ក៏បានបង្កើតផេកហ្វេសប៊ុកផ្ទាល់ខ្លួនជាការកម្សាន្ត ក៏ដូចជាទទួលថតផ្សព្វផ្សាយផលិតផលផងដែរ។ ទន្ទឹមនឹងរូបសម្រស់បានផ្លាស់ប្តូរខ្លាំងបែបនេះ អាចអ្នកខ្លះប្រហែលមើលមិនស្គាល់យុវជនរូបនេះក៏ថាបាន ចង់ដឹងថា សាលិ ស្រស់សង្ហាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕














ប្រភព÷ Plus-KH News




ពីមុន / Previous បន្ទាប់ / Next