ក្រុមកាំភ្លើងធំ បានតែងតាំង Alexandre Lacazette ជាប្រធានក្រុមរបស់ពួកគេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពី Pierre-Emerick Aubameyang ត្រូវបានដកហូតតំណែងនេះ មុនពេលចាកចេញទៅ Barcelona ។ ប៉ុន្តែ Lacazette នឹងផុតកុងត្រានៅរដូវក្ដៅនេះ ដូច្នេះ លោក Arteta នឹងត្រូវជ្រើសរើសប្រធានក្រុមថ្មីនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
Odegaard ដែល មាន តម្លៃខ្លួន ៣០លាន ផោន ពីក្រុម Real Madrid កាល ពី ឆ្នាំ មុន ជា ប្រធាន ក្រុម ជម្រើសជាតិន័រវែសផងដែរ។ ហើយលោក Arteta ក៏បានពិភាក្សាទៅកាន់អ្នកចាត់ការក្រុមជម្រើសជាតិន័រវេស Stale Solbakken អំពីកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។
គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានពិភាក្សាជាមួយនឹងខ្សែបម្រើ Granit Xhaka តែសាមីខ្លួនបានបដិសេធការក្លាយជាប្រធានក្រុម។
សូមជម្រាបថា Odegaard រកបាន៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ លើកនៅរដូវកាលនេះ៕
ប្រភព÷ CVS Sport