Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Thomas Tuchel ចង់ឱ្យ Chelsea ចុះហត្ថលេខាលើខ្សែការពារ Eder Militao


Chelsea បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើខ្សែការអារកណ្តាលរបស់ Real Madrid កីឡាករ Eder Militao នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។

Chelsea’s Timo Werner vies for the ball with Real Madrid’s Eder Militao, left, during the Champions League semifinal first leg soccer match between Real Madrid and Chelsea at the Alfredo di Stefano stadium in Madrid, Spain, Tuesday, April 27, 2021. (AP Photo / Bernat Armangue)


សារព័ត៌មាន Marca រាយការណ៍ថា ក្រុមតោខៀវ ចង់ទទួលបានការពង្រឹងតំបន់ការពារ ព្រោះក្លិបម្ចាស់ជើងឯក Club World Cup អាចបាត់បង់កីឡាករ ៣នាក់នៅចុងរដូវកាលនេះ។ Antonio Rudiger, Andreas Christensen និង Cesar Azpilicueta អាចចាកចេញពីក្រុមតោខៀវ នៅពេលដែលកិច្ចសន្យារបស់ពួកគេផុតសុពលភាព។

Marca អះអាងថា លោក Tuchel បានស្នើសុំក្រុមប្រឹក្សា Chelsea ឱ្យចុះហត្ថលេខាលើកីឡាករ Militao វ័យ ២៤ឆ្នាំពី Real Madrid ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ លាតត្រដាងថា គ្រូបង្វឹក Chelsea ពេញចិត្តយ៉ាងខ្លាំងចំពោះខ្សែការពាររបស់ Real Madrid បើទោះបីជា Militao ទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីក្លិបធំៗមួយចំនួន នៅអឺរ៉ុបក៏ដោយ៕


ប្រភព÷ CBS Sport

ពីមុន / Previous បន្ទាប់ / Next