រាជវាំងបានឱ្យដឹងថា ព្រះមហាក្សត្រិយានី បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយនឹងធ្វើតាមការណែនាំសមស្របទាំងអស់។ ចំណែកកូនប្រុសច្បង និងជាអ្នកស្នងមរតក ព្រះអង្គម្ចាស់នៃប្រទេសវែល បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីបានជួ បជាមួយព្រះមហាក្សត្រិយានីចក្រភពអង់គ្លេស កាលពីថ្ងៃទី ៨ ខែកុម្ភៈ។
នាយករដ្ឋមន្ត្រី Boris Johnson បានថ្វាយព្រះពរព្រះមហាក្សត្រិយានី ឱ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ផងដែរ។
ម្ចាស់ក្សត្រិយានី Elizabeth II ដែលនឹងមានព្រះជន្ម ៩៦ ព្រះវស្សាក្នុងខែមេសា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកដំបូង កាលពីក្នុងខែមករា ឆ្នាំ២០២១៕
ប្រភព÷ Plus-Kh News