Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

តោះមកមើលលក្ខណៈសម្បត្តិសំខាន់ៗ និងតម្លៃរបស់ Galaxy S22 Series មុនចេញជាផ្លូវការ


Samsung បានប្រាប់យើងរួចហើយថា ព្រឹត្តិការណ៍ Galaxy Unpacked ដើមឆ្នាំ ២០២២ របស់គេ នឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែកុម្ភៈឆាប់ៗខាងមុខនេះ ដោយក្នុងនោះក៏បានបញ្ជាក់ច្បាស់ដែរថា ជាព្រឹត្តិការណ៍មួយ នឹងមានប្រកាសចេញទូរសព្ទឆ្លាតត្រកូល S ជំនាន់ថ្មីមកទៀតផង។ ដូចយើងបានដឹងហើយ មួយរយៈចុងក្រោយនេះ Samsung ហាក់បីដូចជាធ្វើមិនបានល្អទេ ក្នុងការលាក់ព័ត៌មានសម្ងាត់ទាក់ទងទៅនឹងទូរសព្ទកំពូលជំនាន់ថ្មីរបស់ខ្លួន ហេតុនេះហើយយើងនឹងទៅមើលចំណុចសំខាន់ៗទាំងនោះ មុនពេល Samsung ប្រកាសចេញវាជាផ្លូវការ។



• Galaxy S22 និង S22 Plus

មិនខុសពីឆ្នាំមុន Galaxy S22 Series អាចនឹងមានចំនួន ៣ ម៉ូឌែលរួមមាន Galaxy S22, Galaxy S22+ និងចុងក្រោយ Galaxy S22 Ultra។ សម្រាប់ម៉ូឌែល Galaxy S22 និង S22+ វាអាចនឹងមានការឌីហ្សាញដូចគ្នាច្រើនជាមួយលើកមុន ជាក់ស្ដែងនៅខាងក្រោយមានកាមេរ៉ាក្រោយ ៣ គ្រាប់ ជាមួយប្រអប់កាមេរ៉ាលាតពីស៊ុមលោហៈមក ព្រមទាំងមាន Flash LED នៅខាងកៀន។ ចំណុចឌីហ្សាញខាងក្រោយ ដែលខុសគ្នាឲ្យយើងកត់សម្គាល់បានគឺថា លើកនេះកញ្ចក់ខាងក្រោយរបស់វាទំនងជារាបស្មើ មិនមានគែមទាលដូចមុនទេ។


នៅខាងមុខវិញវាមានអេក្រង់លាតរាបស្មើ ហើយគែម Bezel ជុំវិញអេក្រង់ គឺអាចនឹងខ្លីស្មើគ្នាទាំង ៤ ជ្រុងតែម្ដង។ Galaxy S22 អាចបំពាក់អេក្រង់ទំហំ ៦.១ អ៊ីញ មានកម្រិតបង្ហាញ FHD+ ជាប្រភេទអេក្រង់ Dynamic AMOLED 2X គាំទ្រល្បឿន Refresh Rate 120Hz និងកម្រិតពន្លឺឡើងខ្ពស់បំផុតដល់ 1500 nits ផងដែរ។ ចំណែកឯម៉ូឌែល Galaxy S22+ វិញក៏មានល្ខណៈសម្បត្តិអេក្រង់ដូចគ្នាដែរ ដោយខុសបន្តិចត្រង់ថា មានទំហំធំជាងឡើងមក ៦.៦ អ៊ីញវិញ។

សម្រាប់កាមេរ៉ា ទាំងពីរម៉ូឌែលនេះអាចនឹងដូចគ្នាទាំងស្រុងតែម្ដង ជាក់ស្ដែងសម្រាប់លេនគោលវាអាចនឹងភ្ជាប់មកទំហំ 50MP ជាមួយគ្នានឹងសេនស័រ Ultrawide ទំហំ 12MP និងចុងក្រោយគឺជាលេនពង្រីក Telephoto ទំហំ 10MP អាចពង្រីកបែប Optical បាន ៣ ដង ហើយសម្រាប់កាមេរ៉ាមុខវិញ គឺអាចនឹងមានមួយគ្រាប់ទំហំ 10MP។


បន្ថែមពីនេះ Galaxy S22 និង S22+ អាចនឹងមានប្រើប្រាស់ជាមួយឈីបកំពូលជំនាន់ថ្មី Exynos 2200 / Snapdragon 8 Gen 1 អមមកជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យពីរជម្រើសរួមមានទំហំ 128GB និង 256GB។ សម្រាប់ថាមពលថ្ម Galaxy S22 អាចនឹងបំពាក់មកទំហំ 3,700mAh គាំទ្រមុខងារសាកថ្មតាមខ្សែកម្លាំង 25W ខណៈពេលម៉ូឌែល Galaxy S22+ អាចនឹងភ្ជាប់មកទំហំ 4,500mAh ជាមួយមុខងារសាកថ្មឥតខ្សែកម្លាំង 45W ទៀតផង។ 

• Galaxy S22 Ultra


ចូលមកដល់ម៉ូឌែល Galaxy S22 Ultra វិញ ជាម៉ូឌែលដែលមានដំណឹងលេចធ្លាយច្រើនជាងគេបំផុតគិតមកទល់ពេលនេះ ដោយក្នុងនោះ វាអាចនឹងមានការឌីហ្សាញរូបរាងកាត់ទៅរកត្រកូល Note កន្លងទៅច្រើន ហើយអាចនឹងមានបំពាក់មកជាមួយប៊ិក S Pen ស្រាប់តែម្ដង។ Galaxy S22 Ultra អាចនឹងមានបំពាក់មកជាមួយអេក្រង់ទំហំ ៦.៨ អ៊ីញ ជាប្រភេទ Dynamic AMOLED 2X មានកម្រិតបង្ហាញ QHD+ ជាមួយគ្នានឹងល្បឿន Refresh Rate 120Hz ហើយកម្រិតពន្លឺរបស់វា អាចឡើងខ្ពស់បំផុតដល់ 1750 nits ឯណោះ។


ចំពោះផ្នែកកាមេរ៉ា ម៉ូឌែលកំពូលប្រចាំឆ្នាំរបស់ Samsung នេះ អាចនឹងមានដល់ ៤ គ្រាប់នៅខាងក្រោយ ដោយលេនគោលអាចជាសេនស័រទំហំ 108MP ជំនាន់ថ្មី ជាមួយគ្នានឹងលេនទូលាយ Ultrawide ទំហំ 12MP ហើយចំណែកពីរគ្រាប់ទៀត គឺអាចមានទំហំ 10MP ដូចៗគ្នា ដោយមួយជាលេន Telephotos ពង្រីក Optical បាន ៣ ដង និងមួយទៀតជាលេន Periscope អាចពង្រីកបែប Optical បានដល់ ១០ ដង ហើយសម្រាប់ការពង្រីកបែប Digital ខ្ពស់បំផុតនោះ វាអាចនឹងបន្តធ្វើបានដល់ ១០០ ដងដូចឆ្នាំមុនអញ្ចឹង។ ចំណែកកាមេរ៉ាមុខវិញ វាអាចនឹងមានមួយគ្រាប់ទំហំដល់ 40MP ឯណោះ។











ទៅលើបន្ទះឈីប គឺមិនខុសគ្នាពីម៉ូឌែល Galaxy S22 / S22+ ទេ ប៉ុន្តែថាមពលថ្ម គឺម៉ូឌែល Ultra អាចបំពាក់មកទំហំ 5,000mAh ជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 45W។ សម្រាប់ជម្រើសរ៉េម និងអង្គផ្ទុកទិន្នន័យ Galaxy S22 Ultra អាចនឹងមាន ៣ ជម្រើសរួមមាន 8GB/128GB, 12GB/256GB និងចុងក្រោយគឺ 12GB/512GB ផងដែរ។

កន្លងមកយើងក៏ធ្លាប់ទទួលបានដំណឹងលេចធ្លាយទាក់ទងនឹងតម្លៃដែរ ជាក់ស្ដែងក្នុងទីផ្សារសហរដ្ឋអាមេរិក Galaxy S22 អាចនឹងចាប់ផ្តើមពី ៧៩៩ ដុល្លារឡើង, Galaxy S22+ អាចនឹងចាប់ផ្តើមពី ៩៩៩ ដុល្លារ និង Galaxy S22 Ultra អាចនឹងចាប់ផ្តើមពី ១,១៩៩ ដុល្លារឡើងទៅ។




ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next