Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

រូបភាព Render ថ្មីមួយទៀតបង្ហាញពី OnePlus 10 Ultra គ្រោងនិងចេញក្នុងឆ្នាំនេះដែរ


OnePlus 10 Pro ត្រូវបានប្រកាសចេញក្នុងទីផ្សារប្រទេសចិន មិនទាន់បានយូរប៉ុន្មាននោះទេ ហើយពេលនេះក៏កំពុងតែដាក់លក់ផងដែរ។ ប៉ុន្តែវត្តមានម៉ូឌែល Pro បង្ហាញខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែនៅពេលនេះមានដំណឹងថា OnePlus ទំនងជានៅមានម៉ូឌែល OnePlus 10 Ultra មួយទៀត គ្រោងនឹងប្រកាសចេញនៅក្នុងឆ្នាំនេះដែរ ហើយឥលូវយើងទៅមើលរូបភាព Render ថ្មី បង្ហាញពីរូបរាងរបស់ OnePlus 10 Ultra នោះវិញម្ដង។


ថ្មីៗកន្លងទៅនេះ រូបរាងគំរូរបស់ OnePlus 10 Ultra ត្រូវបាន OnePlus ចុះបញ្ជីប៉ាតង់ក្នុងទម្រង់ជាគំនូរឧទាហរណ៍សិនប៉ុណ្ណោះ ប៉ុន្តែពេលនេះប្រភពល្បី LetsGo Digital បានធ្វើរូបភាព Render ថ្មីមួយ ដោយផ្នែករូបគំរូក្នុងប៉ាតង់របស់ OnePlus នោះ ឲ្យចេញជារូបរាងដូចពិតប្រាកដតែម្ដង។ បើយោងតាមរូបភាពធ្វើឲ្យឃើញថា OnePlus 10 Ultra អាចនឹងមានការឌីហ្សាញរូបរាងស្រដៀងគ្នាច្រើនជាមួយ OnePlus 10 Pro ក្នុងពេលបច្ចុប្បន្ននេះដែរ ជាក់ស្ដែងមិនថានៅទម្រង់កាមេរ៉ាខាងក្រោយ ឬមួយក៏អេក្រង់ខាងមុខនោះទេ។




ចំណុចសំខាន់ដែលអាចកត់សម្គាល់បានថាខុសគ្នាពីម៉ូឌែល Pro គឺគ្រាប់កាមេរ៉ាខាងក្រោយ ដោយលើកនេះវាអាចនឹងមានពីរគ្រាប់លានចេញមកដូចមុនដែរ ប៉ុន្តែមួយគ្រាប់ទៀត អាចជាសេនស័រ Periscope ហើយវារាបស្មើជាមួយប្រអប់កាមេរ៉ាតែម្ដង។





មួយវិញទៀត លើកនេះយើងមិនឃើញគ្រាប់ Flash LED ធំដាក់ទន្ទឹមកាមេរ៉ាដូចម៉ូឌែល Pro ទេ ជាក់ស្ដែងទំនងជាត្រូវបានគេលើកយកទៅដាក់នៅផ្នែកខាងកៀន នៃគ្រាប់កាមេរ៉ាខាងលើវិញ ហើយសម្រាប់កន្លែងទូលាយខាងក្រោមទន្ទឹមសេនស័រ Periscope នោះ គឺអាចជាអក្សរសរសេរបញ្ជាក់ថា នេះគឺជាលេនដែលអាចពង្រីកបែប Optical បាន ៥ ដងហ្នឹងឯង។ 

យ៉ាងណាក៏ដោយ សម្រាប់ពេលវេលាដែល OnePlus នឹងបញ្ចេញម៉ូឌែល OnePlus 10 Ultra ជាផ្លូវការនោះ នៅមិនទាន់មានដំណឹងនៅឡើយទេ ជាក់ស្ដែងគ្រាន់តែដឹងថា អាចនឹងចេញក្នុងឆ្នាំ ២០២២ នេះដែរ។



ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next