Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នៅពេលនេះ Samsung បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយូរដៃជំនាន់ថ្មីដំបូងរបស់ខ្លួនដែលបំពាក់ជាមួយបន្ទះអេក្រង់ AMOLED

នៅពេលនេះក្រុមហ៊ុន Samsung ទើបតែបានប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃ Galaxy Book Series ជំនាន់ថ្មីរបស់ខ្លួនចំនួន 4 ស៊េរីក្នុងនោះមានដូចជា Galaxy Book Pro និង Galaxy Book Pro 360 ដែលបំពាក់នូវបន្ទះអេក្រង់ AMOLED រួមនឹង Galaxy Book Odyssey និង Galaxy Book។ ហើយក្នុងអត្ថបទនេះគេហទំព័រទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមលើកយកតែម៉ូដែលបំពាក់អេក្រង់ AMOLED មកបង្ហាញជូនប្រិយមិត្តតែប៉ុណ្ណោះ។




Samsung Galaxy Pro 

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Galaxy Book ជំនាន់ថ្មីនេះបំពាក់នូវបន្ទះអេក្រង់ AMOLED ទំហំ 13.3 អ៊ីញ និង 15.6 អ៊ីញ ជាមួយនឹងការរចនារូបរាងឡើងប្រកបដោយភាពទាន់សម័យមានទំងន់ស្រាល និងកម្រាស់ស្តើងបំផុត។ ម៉ូដែល 13.3-inch មានទំងន់ត្រឹមតែ 0.87 ក្រាម ខណៈម៉ូដែល 15.6 អ៊ីញមានទំងន់ត្រឹម 1.05 គីឡូក្រាមប៉ុណ្ណោះ និងមានកម្រាស់ស្តើងបំផុតត្រឹមតែ 11.7mm ដូចគ្នា។

បន្ទះអេក្រង់ AMOLED នៅលើម៉ាស៊ីនកុំព្យូទ័រទាំងពីរនេះគឺទ្រទ្រង់កម្រិងបង្ហាញចេញ 1080x1920px ប្រើនូវបច្ចេកវិទ្យា DisplayHDR500 ដូចគ្នា និងគាំទ្រការចាក់កម្រិតទឹកពណ៌បែប wide color gamut ជាមួយបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 120% និងមានកម្រិតពន្លឺ 500nits។ បន្ថែមពីនេះវាក៏អាចឲ្យយើងកំនត់ការបង្ហាញកម្រិតពណ៌ sRGB និង Adobe RGB តម្រូវតាមការងារប្រើប្រាស់ក្នុងកិច្ចការងាររបស់យើង។

Samsung Galaxy Pro ត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយអង្គ CPU Intel ជំនាន់ទី 11 ដែលមានជម្រើស Core i3/ i5 និង i7 ភ្ជាប់ដោយរ៉េមប្រភេទ LPDDR4X មានទំហំ 8GB/12GB ដល់ 32GB រួមនឹងថាសរឹងប្រភេទ NVMe SSD ទំហំធំបំផុតដល់ 1TB។ សម្រាប់ម៉ូដែលបំពាក់ CPU Core i5 និង i7 មានភ្ជាប់ដំឡើងមកជាមួយអង្គ GPU Intel-Iris Xe ជាមួយនឹង NVDIA GeForce MX450 GPU បន្ថែមទៀត។ Galaxy Book Pro 13.3-inch មានទំហំថ្ម 63Wh និងម៉ូដែល 15.6-inch មានទំហំ 68Wh ហើយពួកវាទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនតាមរយះរន្ធ USB-C ជាមួយឆ្នាំងសាកកំលាំង 65W ដូចគ្នា។

សម្រាប់រន្ធតំណភ្ជាប់នៅលើ Galaxy Book Pro មានដូចជារន្ធ Thunderbolt 4, USB-C, USB-A3.2, HDMI, Headphone Jack 3.5mm និង microSD reader ប៉ុន្តែ សម្រាប់ម៉ូដែល 13.3-inch មិនមានរន្ធ HDMI  នោះទេ ដោយ Samsung ជំនួសអោយមកវិញនូវរន្ធដាក់ស៊ីមកាត Nano ដែលទ្រទ្រង់ប្រព័ន្ធសេវា 4G LTE។ ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីទាំងពីរម៉ូដែលនេះប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi 6E, Bluetooth 5.2, ប្រព័ន្ធ Speaker AKG ទ្រទ្រង់នូវបច្ចេកវិទ្យាសំឡេង Dolby Atmos, មានកាមេរ៉ាវ៉ិបខេមកម្រិត 720px និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពភ្ជាប់ជាមួយប៊ូតុង Power តែម្តង។




Samsung Galaxy Book Pro 360

សម្រាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃ Galaxy Book Pro 360 គឺបំពាក់នូវបន្ទះអេក្រង់ថាច់ស្រ្គីន Super AMOLED ដែលមានទំហំ 13.3-inch និង 15.6-inch ខ្នាត 16:10 ratio ព្រមទាំងទ្រទ្រង់ជាមួយប៊ិក S-Pen ផងដែរ ដោយប៊ិក S-Pen ក៏មានដាក់មកក្នុងប្រអប់របស់វាស្រាប់ទៀតផង។ ក្រៅពីនេះបច្ចេកវិទ្យាអេក្រង់របស់ Book Pro 360 គឺដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Galaxy Book Pro ដែរ។ សម្រាប់ទំងន់ និងកម្រាស់របស់ Galaxy Book Pro 360 គឺរាងក្រាស់ និងធ្ងន់ជាងម៉ូដែល Galaxy Book Pro បន្តិច ដោយក្នុងនោះម៉ូដែល 13.3-inch មានទំងន់ 1.04 គីឡូក្រាមសម្រាប់ម៉ូដែលធម្មតា (Wi-Fi Only) និង 1.1 គីឡូក្រាមសម្រាប់ម៉ូដែល Wi-Fi + 5G ចំនែកម៉ូដែល 15.6-inch មានទំងន់ 1.39 គីឡូក្រាម។ ម៉ូដែល 13.3-inch មានកម្រាស់ 11.5mm ខណៈម៉ូដែល 15.6-inch មានកម្រាស់ 11.7mm។

យ៉ាងណាមិញទៅលើផ្នែករឹងដែលដំឡើងខាងក្នុងខ្លួនរបស់ Samsung Galaxy Book Pro 360 គឺដូចគ្នាទៅនឹងម៉ូដែល Galaxy Book Pro ដែរ គឺអង្គ CPU Intel 11thGen-Core i3/i5/i7 ជាមួយអង្គ GPU Intel-Iris Xe ប៉ុន្តែ មិនមាន GPU Nvidia GeForce MX450 នោះទេ។ សម្រាប់រ៉េមវិញគឺជាប្រភេទ LPDDR4X ទំហំ 8GB/16GB/32GB និងមានថាសរឹងទំហំធំបំផុតដល់ 1TB ដូចគ្នា។ ម៉ូដែល Galaxy Book Pro 360 13.3-inch មានទំហំថ្ម 63Wh រីឯម៉ូដែល 15.6-inch មានទំហំ 65Wh និងទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនតាមរយះរន្ធ USB-C ជាមួយឆ្នាំងសាកកំលាំង 65W ដូចគ្នា។

ហើយ Samsung នឹងចាប់ផ្តើមចេញលក់ផ្លូវការណ៍ក្នុងទីផ្សារអាមេរិក និងទីផ្សារសំខាន់មួយចំនួនទៀតនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2021 ខាងមុខនេះ។ សម្រាប់តម្លៃវិញគឺ Samsung Galaxy Book Pro 13.3-inch មានតម្លៃចាប់ពី $1,000 និង Galaxy Book Pro 15.6-inch មានតម្លៃចាប់ផ្តើមពី $1,100 ឡើងទៅ រីម៉ូដែល Samsung Galaxy Pro 360 13.3-inch មានតម្លៃចាប់ពី $1,200 ចំនែកម៉ូដែល 15.6-inch មានតម្លៃចាប់ពី $1,300 ឡើងទៅ តម្លៃគិតទៅលើគុណសម្បត្តិផ្នែករឹងសំខាន់ៗដូចជា CPU/GPU/RAM/STORAGE របស់ពួកវា៕


ពីមុន / Previous បន្ទាប់ / Next