លោក Michael Collins បានទទួលមរណភាពនៅអាយុ ៩០ឆ្នាំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ (ម៉ោងនៅវ៉ាស៊ីនតោន)។
លោក Michael Collins គឺជាអវកាយានិកអង្គការ NASA ដំបូង ដែលបានជិះយានជាក្រុម ធ្វើគោចរជុំវិញឋានព្រះច័ន្ទ នៅអំឡុងការចុះចត យានទី១របស់ពិភពលោក នៅលើផ្ទៃព្រះច័ន្ទ។
លោក Michael Collins បានជិះយានទៅព្រះច័ន្ទជាមួយ លោក នែល អាមស្ត្រង (Neil Armstrong) និងលោក ប៊ូស អាល់ឌ្រីន (Buzz Aldrin) កាលពីខែកក្កដា ឆ្នាំ១៩៦៩។
លោក Michael Collins ធ្លាប់បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន space ថា យានអវកាស Columbia ក្នុងបេសកកម្ម Apollo 11 ដែលអវកាសយានិកទាំងបីបានជិះទៅព្រះច័ន្ទគឺជា យានដ៏អស្ចារ្យ សន្តិសុខ សុវត្ថិភាព និងមានអ្វីៗគ្រប់យ៉ាង។ ខ្ញុំអាចស្តាប់ចម្រៀង នៅពេលដែលខ្ញុំចង់ស្តាប់ ហើយខ្ញុំអាចផឹកកាហ្វេ និងទស្សនាទេសភាពនៅមាត់បង្អួច៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ សារព័ត៌មាន space