មានអ្នកជំងឺកូវីដ ១៩ ចំនួន ២នាក់ គេចខ្លួនមិនព្រមមកសម្រាកព្យាបាល នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។ បច្ចុប្បន្នក្រុមការងារកំពុងរុករកអ្នកជំងឺកូវីដ ១៩ ទាំង ២នាក់នោះ ដើម្បីយកមកដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើគិតទាំងអ្នកទាំង២នាក់ខាងលើ សរុបអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន ២៦៤នាក់ ចំណែកចំនួនអ្នកឆ្លងសរុបមាន ៧៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៧៧នាក់។
ប្រភព: Hello Krupet