ប្រសិនបើអ្នកជាអ្នកចូលចិត្តសរសេរ រកមើលវេបសាយ លេងហ្គេម ឬធ្វើការផ្សេងៗ នៅគេហដ្ឋានឬការិយាល័យរបស់អ្នកកុំព្យូទ័រយួរដៃដែលល្អគឺជាការចាំបាច់បំផុត។ មានច្រើនជំរើសដែលត្រូវជ្រើសរើសប៉ុន្តែអ្នកពិតជាអាចបង្រួមជំរើសរបស់អ្នកបានដោយអ្នកអាចរកម៉ាកល្បីមួយ ក្នុងចំណោមម៉ាកល្បី ៗ និងគួរអោយទុកចិត្តបំផុត។ ហើយទាំងនេះគឺជាម៉ាកកុំព្យូទ័រយួរដៃល្អបំផុតនៅឆ្នាំ ២០២០ ដែលអ្នកមិនគួរមើលរំលង៖
Dell
ការងាររបស់ Dell ជាពិសេសនៅក្នុងវិស័យកុំព្យូទ័រយួរដៃបានផ្តល់នូវលទ្ធផលថ្មីមួយ ដែលមិនគួរឱ្យជឿនៃកុំព្យូទ័រយួរដៃដែលមានថាមពលខ្លាំង ដែលអាចចល័តបាន និងមានថាមពលថ្មដ៏ល្អ។ ប្រសិនបើអ្នកត្រូវការកុំព្យូទ័រយួរដៃមួយសម្រាប់ការងារឬសម្រាប់សិក្សារហើយចង់អោយវាអាចប្រើប្រាស់បានយូរតាមដែលអាចធ្វើទៅបាននោះម៉ាស៊ីនរបស់ Dell គឺជាជំរើសដ៏ល្អបំផុត។ ហើយ Dell បានអះអាងថាវាជាកុំព្យូទ័រយួរដៃដ៏ល្អបំផុតមួយក្នុងចំណោមកុំព្យូទ័រយួរដៃរបស់ខ្លួនគឺម៉ាក Latitude 7400 2-in-1 ដែលផ្តល់នូវការរចនារឹងមាំនិងថ្មកាន់បានច្រើនថ្ងៃ។
ជាការពិតជាពិសេសជាមួយម៉ូដែល XPS ចុងក្រោយបំផុតដែលអាចធ្វើអ្វីគ្រប់យ៉ាងទៅតាមស្តង់ដារខ្ពស់។ វាមានអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ចុងក្រោយបង្អស់ ការតភ្ជាប់ កម្មវិធី និងសម្ភារៈច្នៃប្រឌិតខ្ពស់។ ហើយម៉ូដែល XPS 13 2020 ចុងក្រោយបង្អស់វាបានស្ថិតនៅលើកំពូល ជាកុំព្យូទ័រយួរដៃខ្នាតតូចតែខ្លាំងគ្មានអ្វីអាចប្រៀបធៀបបាន។ ជាមួយជំនាន់ថ្មីនេះថែមទាំងមានវ៉ែបខេមត្រឡប់មកវិញនៅខាងលើអេក្រង់ដូចជាកុំព្យូទ័រយួរដៃបែបបុរាណ ហើយអាចត្រូវបានតំឡើងជាមួយ CPU Intel ជំនាន់ទី10th រហូតដល់ទៅ៦។ សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ XPS ១៧ អ៊ីញគឺជាម៉ូដែលមួយក្នុងចំណោមម៉ូឌែលដែលយើងចូលចិត្តជាងគេនៅឆ្នាំនេះ។
Dell ឈានមុខក្នុងការផលិតកុំព្យូទ័រយួរដៃដែលមើលទៅអស្ចារ្យហើយផ្តល់ជូននូវផ្នែករឹងខាងក្នុងយ៉ាងសមរម្យនិងមានស្ទីលជាច្រើន។ វាត្រូវបានផលិតឡើងដោយប្រើវត្ថុធាតុដើមល្អ ថាមពលថ្មប្រើបានយូរ និងអាចយកតាមខ្លួនបាន។ កុំព្យូទ័រយួរដៃកំរិតថវិកាមួយចំនួនរបស់ Dell អាចខ្វះខាតបន្តិចបន្តួច ប៉ុន្តែនៅក្នុងខ្សែស្រលាយ XPS វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តំលៃរបស់វាចាប់ពី 1000$ ឡើងទៅ។
Apple
មានរឿងមួយដែលមនុស្សស្ទើតែគ្រប់គ្នាយល់ស្របវាតាមនោះគឺថាកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន Apple អាចទុកចិត្តបាននិងមានគុណភាពខ្ពស់។ ពេលអ្នកទិញម៉ាស៊ីន MacBook អ្នកប្រាកដជាដឹងពីអ្វីដែលត្រូវរំពឹង។ ហើយអ្នកនឹងទទួលបាននូវអេក្រង់ដ៏អស្ចារ្យ ថាមពលថ្មប្រើបានយូរ និងមានតួដ៏ស្រស់ស្អាតជាមួយនឹងរាងតូច។ វាមានតំលៃថ្លៃជាងកុំព្យូទ័រវីនដូរបន្តិច ហើយពេលខ្លះផ្នែករឹងមិនត្រូវបានវាស់វែងនោះទេប៉ុន្តែនៅពេលនិយាយពីស្ទីល ភាពងាយស្រួលប្រើ និងភាពជឿជាក់ កុំព្យូទ័រយួរដៃរបស់ Apple គឺមានភាពលេចធ្លោជាងគេ។
Apple ក៏បានធ្វើឱ្យទាន់សម័យនូវខ្សែស្រលាយ MacBook ជាមួយនឹងស៊ីភីយូលឿនជាងមុននៅក្នុងត្រកូល Pro រួមជាមួយការបន្ថែមរបារប៉ះទៅនឹង MacBook Pros ទាំងអស់ដោយមិនដំឡើងថ្លៃ។ ក៏មានម៉ូដែល MacBook Pro ១៦ អ៊ីញថ្មីមួយដែលយើងបានពិនិត្យឡើងវិញនិងសំរេចជាម៉ាស៊ីន Mac ល្អបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយនឹង MacBook Pro ទំហំ ១៣ អ៊ីញតូចជាងមុននឹងភ្ជាប់មកជាមួយក្តារចុចដែលបានកែលម្អ និងការបង្កើនសមត្តភាពផ្សេងៗទៀត។
ខ្សែស្រលាយ MacBook Pro គឺល្អបំផុត ប៉ុន្តែវាមិនមានន័យថា MacBook ខ្សែស្រលាយដទៃទៀតមិនមានតម្លៃអោយពិចារណានោះទេ។ ថ្មីៗនេះក្រុមហ៊ុន Apple បានបញ្ចេញម៉ាស៊ីន MacBook Air ដោយម៉ាស៊ីនដំណើរការជាមួយ CPU ជំនាន់ទី ១០ ហើយម៉ាស៊ីន MacBook Air 2020 គឺជាការចាប់ផ្តើមដ៏ល្អសម្រាប់អ្នកដែលទទួលបានដំបូង ជាមួយកុំព្យូទ័រដែលអាចយកតាមខ្លួនបានដ៏ល្អបំផុត។ ប្រសិនបើអ្នកមិនទាន់បានទិញ MacBook ទេហើយកំពុងរង់ចាំពេលវេលាត្រឹមត្រូវមួយ ពេលនេះ Apple កំពុងត្រៀមបញ្ចេញ MacBook ជំនាន់ថ្មីដែលនឹងដំណើរការដោយ ARM Silicon ជាលើកដំបូងរបស់វា។ នេះនឹងជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ខ្សែស្រលាយ MacBook ហើយវាសមនឹងរង់ចាំ ប្រសិនបើអ្នកសំរេចចិត្តថាទិញ។ ហើយតំលៃរបស់វាចាប់ពី1089$ ឡើងទៅ។
HP
ក្រុមហ៊ុន HP ប្រហែលជាមិនដែលមានកេរ្តិ៍ឈ្មោះជាកុំព្យូទ័រយួរដៃល្អបំផុតនោះទេ ប៉ុន្តែកុំព្យូទ័រយួរដៃ HP ជំនាន់ចុងក្រោយបង្អស់នេះបានយកគំរូរចនាពីសហសម័យរបស់ពួកគេហើយពិតជាបានលើកមុខមាត់របស់ HP។ សមិត្តផលកុំព្យូទ័រយួរដៃនាពេលបច្ចុប្បន្នរបស់ពួកគេមានល្បឿនលឿន មានអានុភាពនិងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការងារផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកវាក៏គួរឱ្យស្រឡាញ់ផងដែរ ជាមួយនឹងការរចនាម៉ូដកាត់ត្បូងថ្មីដែលផលិតឡើងលើខ្សែស្រលាយ Spectre មើលទៅទាន់សម័យជាមួយ Envy13 ចុងក្រោយនេះ។ តាមរយៈម៉ូដែលនេះ ក្រុមហ៊ុន HP ទទួលបានកេរ្តិ៍ឈ្មោះសម្រាប់កុំព្យូទ័រយួរដៃដែលអាចអាចទុកចិត្តបានជាមួយនឹងសេវាកម្មអតិថិជនដែលមានសមត្ថភាពខ្ពស់។
សេវាបំរើអតិថិជនបានធ្វើអោយក្រុមហ៊ុន HP ស្ថិតនៅលំដាប់កំពូលទាំងប្រាំនៃក្រុមហ៊ុនផលិតទាំងអស់។ ជាមួយនឹងជម្រើសសម្រាប់ការធានាស្ទើរគ្រប់ផ្នែករហូតដល់បីឆ្នាំ ដូចច្នេះអ្នកអាចការពារកុំព្យូទ័រយួរដៃថ្មីរបស់អ្នកដោយខ្លួនអ្នក នូវការការពារធ្ងន់ធ្ងរមួយចំនួនផងដែរ។ កុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន HP ប្រហែលជាមិនសូវមានការបែកធ្លាយនោះទេប៉ុន្តែផ្នែករឹងរបស់វាគឺខ្លាំងនាពេលបច្ចុប្បន្ននិងមានតម្លៃគួរពិចារណាផងដែរ។ ហើយតំលៃរបស់វាចាប់ពី1250$ ឡើងទៅ។
Microsoft
កាលពីមួយទសវត្សរ៍មុនគ្មាននរណាម្នាក់គិតថាក្រុមហ៊ុន Microsoft នឹងក្លាយជាម៉ាកកុំព្យូទ័រយួរដៃមួយក្នុងចំណោមម៉ាកកុំព្យូទ័រយួរដៃដែលល្អបំផុតនៅលើពិភពលោកនោះទេ ប៉ុន្តែសព្វថ្ងៃវាទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងបញ្ជីនេះ។ បន្ទាប់ពីការបញ្ចេញថេប្លេត Surface ពីរ បីលើកជាមួយនឹងការជឿទុកចិត្តបាន ថ្ងៃនេះក្រុមហ៊ុន Microsoft បានអះអាងថាឧបករណ៍ Surface ថ្មីរបស់ខ្លួនអាចទុកចិត្តបានដល់ ៩៩ ភាគរយនិងផ្តល់នូវផ្នែករឹងដែលតែងតែឈានមុខគេរបស់វា។
Surface Book 2 មានអាយុកាលថ្មល្អបំផុតដែលយើងមិនធ្លាប់បានឃើញនៅក្នុងកុំព្យូទ័រយួរដៃ ហើយ Surface Pro 7 ថ្មីរបស់ Microsoft គឺមួយក្នុងចំណោមកុំព្យូទ័រយួរដៃដែលយើងពេញចិត្តបំផុតនាពេលបច្ចុប្បន្ន។ សូម្បីតែឧបករណ៍លំដាប់បង្គួរជាច្រើនទៀតដូចជា Surface Laptop 3 ( ឥឡូវមានទំហំ ១៥ អ៊ីញ ) និងថេប្លេតលំដាប់ថវិកាដូចជា Surface Go ដែលជួយជំរុញក្រុមហ៊ុន Microsoft អោយក្លាយជាម៉ាកកុំព្យូទ័រយួរដៃល្អបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនក៏ផ្តល់ជូនការធានាស្តង់ដាររយៈពេលមួយឆ្នាំពេញសម្រាប់ផលិតផលSurface ប្រសិនបើម្ចាស់ថ្មីជួបបញ្ហានឹងមានការគាំទ្របច្ចេកទេសឥតគិតថ្លៃរយៈពេល ៩០ ថ្ងៃ។ ប្រសិនបើអ្នកចាប់អារម្មណ៍ជាមួយថេប្លេត 2-in-1 នោះក្រុមហ៊ុន Microsoft ក៏បានធ្វើបច្ចុប្បន្នភាព Surface Pro X ( 2020 ) ដែលជាជំរើសមួយអាចជំនួស iPad Pro ដែលមានជម្រើសភ្ជាប់ច្រើន និង Windows 10 ជាមួយបន្ទះឈីប AMD ។
ប្រសិនបើអ្នកបាត់ឧបករណ៍ចល័តរបស់Microsoftអ្នកគួរតែពិនិត្យមើល Surface Duo ដែលជាជំហានដំបូងនៃទីផ្សារអេក្រង់ពីរ ប៉ុន្តែនៅតែមានសក្តានុពល។ ហើយតំលៃរបស់វាចាប់ពី 2029$ ឡើងទៅ។
Asus
កុំព្យូទ័រយួរដៃ Asus មិនច្រើនតែឈរនៅលើគេក្នុងបញ្ជីកុំព្យូទ័រយួរដៃល្អបំផុតនោះទេ ប៉ុន្តែជាធម្មតាពួកគេអាចដណ្តើមបានមេដាយដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់វា។ សមិត្តផលកុំព្យូទ័រយួរដៃបច្ចុប្បន្នរបស់វារួមមាន Zenbook ដែលស្តើងនិងស្រាល ហើយមានតំលៃសមរម្យ ដូចជាម៉ាស៊ីនកុំព្យូទ័រហ្គេម ROG Zephyrus G14 ដែលមិនគួរឱ្យជឿនៅឆ្នាំ ២០២០ ។ ហើយដូចដែលមនុស្សគ្រប់គ្នាបានដឹង Asus កំពុងបន្តនាំមុខជាកុំព្យូទ័រយួរដៃដែលមានគេមខ្លីបំផុតតាមដែលអាចធ្វើទៅបាន។
Asus Zenbook 13 មានការរចនាដ៏ទាក់ទាញនិងប្លែកបំផុតមួយដែលយើងបានឃើញនោះគឺអេក្រង់ដ៏ល្អ 1080p និងថាមពលថ្មបានយូរ។ Asus ZenBook S13 UX392 ក៏ជាម៉ូឌែលដ៏ចម្លែកផងដែរ ហើយវាភ្ជាប់មកជាមួយសមាមាត្រអេក្រង់ធៀបនឹងតួរខ្លួនដល់ទៅ ៩៧ ភាគរយ នេះក៏ត្រូវអរគុណដល់តួ bezels ដែលមានកម្រាស់ខ្លីត្រឹមតែ ២,៥ មីល្លីម៉ែត្ររបស់វា។ ជម្រើសល្អ ៗ ផ្សេងទៀតពី Asus រួមមាន Asus Zenbook 15 UX534FN និង Zenbook 14 UX425 ដែលជម្រើសទាំងពីរនេះមានភ្ជាប់មកជាមួយនូវតួ bezels តូចនិងទំងន់ស្រាលរួមជាមួយការដំណើរការដ៏ល្អ។
អ្នកអាចពិចារណាពី Asus មុននឹងទិញ Dell HP រឺក៏ Apple។ Asus បានធ្វើឱ្យកុំព្យូទ័រយួរដៃរបស់ខ្លួនអស្ចារ្យក្នុងតម្លៃដ៏គួរឱ្យទាក់ទាញ ហើយក្រុមហ៊ុនថែមទាំងធានារយៈពេលមួយឆ្នាំនៃគ្រោះថ្នាក់ជាយក្សថាហេតុទៀតផង។ ហើយតំលៃរបស់វាចាប់ពី 999$ ឡើងទៅ។
ប្រភព: The Khmer Tech