Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Realme 7 5G ចេញជាផ្លូវការ ប្រើឈីប Dimensity 800U ថាមពលថ្មធំ 5000mAh

កាលពីដើមខែកញ្ញានេះ ក្រុមហ៊ុន realme បានធ្វើការប្រកាសចេញនូវ ទូរសព្ទជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយវាស្ថិតក្នុងត្រកូល realme 7 Series ផងដែរ។ ដោយឡែក រហូតមកពេលនេះ realme ក៏បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី មកមួយម៉ូឌែលទៀត សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយវាមានឈ្មោះជាផ្លូវការថា realme 7 5G ដែលវាជាទូរសព្ទមានភ្ជាប់មកជាមួយបកម្រិត Refresh Rate ខ្ពស់ទៀតផង។


ជាក់ស្ដែង realme 7 5G បានបំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD ដែលមាន Aspect Ratio 20:9 នឹងអាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ ( 1080 x 2400 px ) ជាមួយល្បឿន Refresh Rate អេក្រង់កម្រិត 120Hz និងមានកាម៉េរ៉ាមុខបែបទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាចំនួន 1 គ្រាប់ ដូចទៅនឹង realme 7 ដែរ។

ចំពោះកម្លាំងម៉ាស៊ីនវិញ realme 7 5G បានប្រើប្រាស់បន្ទះឈីប Dimensity 800U របស់ក្រុមហ៊ុន MediaTek គួបផ្សំជាមួយ RAM ទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 128GB និងអាចធ្វើការបន្ថែម MicroSD Card ពីខាងក្រៅបានថែមទៀតផង។


ចំណែកផ្នែកខាងក្រោយវិញ យើងឃើញថាវាមានកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោលមានទំហំ 48MP លេនទី 3 ជា Ultra Wide ទំហំ 8MP ចំណែកឯ 2 គ្រាប់ទៀតមានទំហំ 2MP ដូចគ្នា ប៉ុន្តែមួយគ្រាប់ជា Depth Sensor ចំណែកឯ 1 គ្រាប់ចុងក្រោយគេគឺជា Macro លេន ព្រមទាំងមានភ្លើង Flash LED ចំនួន 1 គ្រាប់ ស្ថិតនៅក្នុង Zone ជាមួយកាមេរ៉ា ហើយវាមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 16MP។ លើសពីនេះទៅទៀត realme 7 5G បានបំពាក់ជាមួយនឹងថាមពលថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W មានរន្ធដោតកាស 3.5mm ប្រើរន្ធសាកប្រភេទ USB-C និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក realme UI ចេញពីប្រអប់ស្រាប់។




ជាចុងក្រោយ realme បានធ្វើការដាក់លក់ទូរសព្ទឆ្លាតមួយនេះ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ក្នុងតម្លៃខ្ទង់ ១ លាន ៤៧ ម៉ឺនរៀល ឬ ស្មើនឹង 369 ដុល្លារ។ អញ្ចឹងនៅពេលខាងមុខ យើងសង្ឃឹមថា វាក៏អាចនឹងមានលក់លើទីផ្សារសកល និងរួមទាំងប្រទេសកម្ពុជាយើងផងដែរ។


ប្រភព: Combo Report
ពីមុន / Previous បន្ទាប់ / Next