Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OnePlus 8T ចេញជាផ្លូវការ មានអេក្រង់ AMOLED 120Hz ប្រើឈីប Snapdragon 865

 បន្ទាប់ពីបានបញ្ជាក់ប្រាប់ពីវត្តមានរបស់ OnePlus 8T ក៏ដូចជាបង្ហើបប្រាប់ពីលក្ខណៈសម្បត្តិពិសេសៗរបស់វាអស់មួយរយៈមក កាលពីពេលអម្បាញ់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយរបស់ខ្លួន OnePlus បានប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី OnePlus 8T ជាផ្លូវការហើយ។ ទៅលើរូបរាងខាងក្រៅ ឃើញថា OnePlus 8T មានរចនាបថខុសគ្នាពី OnePlus 8 Pro ច្រើនគួរឲ្យកត់សម្គាល់ ដោយវាបានភ្ជាប់មកជាមួយអេក្រង់លាតរាបស្មើ ក៏ដូចជាកាណុងកាមេរ៉ាក្រោយ មានរាងជាចតុកោណកែងទាលនៅជ្រុងទាំង 4 ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ។



ទូរសព្ទឆ្លាតជំនាន់ថ្មី OnePlus 8T បានបំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ប្រភេទ Fluid AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ( 2400 x 1080 ភិចស៊ែល ) ជាមួយអេក្រង់ Refresh Rate 120Hz និងល្បឿនប៉ះសម្គាល់ 240Hz ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតពន្លឺ 1,100nits កម្រិតទឹកពណ៌ DPI-P3 100% និងកម្រិតលម្អៀងនៃទឹកពណ៌ ( JNCD ) ត្រឹម 0.3 ប៉ុណ្ណោះ។ សម្រាប់កម្លាំងម៉ាស៊ីន OnePlus 8T ប្រើប្រាស់បន្ទះឈីប Snapdragon 865 ទំហំ 7nm+ គួបផ្សំជាមួយជម្រើស RAM ទំហំ 8/12GB និងជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 ទំហំ 128/256GB ផងដែរ។



OnePlus 8T បានក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេរបស់ OnePlus ដែលបានភ្ជាប់មកជាមួយ បច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge កម្លាំង 65W ហើយវាមានសមត្ថភាពសាកបញ្ចូលថាមពលថ្មទំហំ 4,500mAh របស់ OnePlus 8T ពី 0 ទៅ 58% ចំណាយពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ ទៅលើផ្នែកកាមេរ៉ាវិញ OnePlus 8T បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាលេនទម្លុះអេក្រង់ទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមានមួយគ្រាប់គឺជាលេនគោលទំហំ 48MP ( OIS ) មួយគ្រាប់ជាលេនទូលាយ ( Ultra Wide 123 ដឹក្រេ ) ទំហំ 16MP មួយគ្រាប់ទៀតជាលេន Macro និងមួយគ្រាប់ចុងក្រោយគេជាលេន Monochrome



OnePlus 8T កើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 ដោយក្នុងនោះមានដូចជាពណ៌បៃតង ( Aquamarine Green ) និងពណ៌ទឹកប្រាក់ ( Lunar Silver )។ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក OnePlus 8T ជម្រើស RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB មានតម្លៃខ្ទង់ប្រហែលជា ២ លាន ៩៩ ម៉ឺន ៦ ពាន់រៀល ( 749 ដុល្លារ ) ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2020 ខាងមុខនេះតែម្តង។



អញ្ចឹងបើផ្អែកទៅលើលក្ខណៈសម្បត្តិខាងលើនេះ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថា OnePlus 8T ពិតជាមានចំណុចទាក់ទាញច្រើនគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះមានដូចជា អេក្រង់ Fluid AMOLED 120Hz មានសមត្ថភាពអាចបង្ហាញពណ៌បានច្បាស់ល្អត្រឹមត្រូវ និងបន្ទះឈីប Snapdragon 865 ក៏ដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងដល់ទៅ 65W ថែមទៀតផង។ ជាងនេះទៅទៀត វាក៏មានតម្លៃមួយអាចទទួលយកបានផងដែរ។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា គិតយ៉ាងណាដែរ ចំពោះលក្ខណៈសម្បត្តិ ក៏ដូចជាតម្លៃដាក់លក់របស់ទូរសព្ទឆ្លាត ជំនាន់ថ្មីមួយនេះ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង៕



ប្រភព: Cambo Report


ពីមុន / Previous បន្ទាប់ / Next