ព្រះអង្គស្អប់ខ្ពើមភាពអាត្មានិយមណាស់
តាមពិតមនុស្សដើមដំបូងបានប្រព្រឹត្តបាបជាបេះផ្លែឈើមកបរិភោគនោះមកពីអាត្មានិយមនៃមនុស្ស។ ព្រោះអាត្មានិយមនោះគឺជាប្រភពនៃប្រព្រឹត្តបាប។ ដូច្នេះឥឡូវអាត្មានិយមនៃមនុស្សលោកកាន់តែខ្លាំងឡើងៗហើយនិងមនុស្សគ្រប់គ្នាមិនចេះគិតពីអ្នកដទៃសិនទៀតទេ។មនុស្សគ្រប់គ្នាចេះតែគិតពីខ្លួនឯងនិងក្រុមគ្រួសារខ្លួនឯងតាមខាងសាច់ឈាមប៉ុណ្ណោះ។ យើងត្រូវដឹងថាការប្រព្រឹត្តបាបគ្រប់ប្រភេទនិងភាគច្រើននៃមនុស្សគ្រប់គ្នានោះសុទ្ធតែមកពីអាត្មានិយមដែលជាចេះតែស្រឡាញ់និងគិតតែពីខ្លួនឯងប៉ុណ្ណោះ។ដូច្នេះយើងត្រូវដឹងថាចង់បានអ្វីៗនៃលោកីយ៍នេះតាមលោភលន់ចិត្តនិងតណ្ហាផ្សេងៗខាងសាច់ឈាមនៃមនុស្សនោះសុទ្ធតែមកពីអាត្មានិយមហើយ។ដូច្នេះព្រះយេស៊ូមានបន្ទូលយើងថា បើអ្នកណាចង់មកតាមក្រោយខ្ញុំត្រូវលះបង់ខ្លួនឯងចោលត្រូវលីឈើឆ្កាងរបស់ខ្លួនហើយមកតាមខ្ញុំចុះ ( ម៉ាថាយ១៦:២៤ ) ក្នុងបន្ទូលនេះ ត្រូវលះបង់ខ្លួនឯងចោល មានន័យថា គឺត្រូវលះបង់អាត្មានិយមដែលចេះតែស្រឡាញ់ខ្លួនឯងប៉ុណ្ណោះហើយនិងក៏ត្រូវលះបង់ចោលលោភលន់ចិត្តនិងតណ្ហាផ្សេងៗនៃខាងសាច់ឈាមដែលតែងខំស្វែងរកលោកីយ៍នេះព្រោះតែដើម្បីឲ្យខ្លួនឯងពេញចិត្តនិងសប្បាយរីករាយផងដែរ។
បើយើងមិនលះបង់អាត្មានិយមខ្លួនចោលទេនោះយើងមិនអាចដើរតាមព្រះយេស៊ូវទាំងស្រុងបាននោះឡើយ។ យើងដឹងថាព្រះយេស៊ូវទ្រង់បានបង្ហាញគំរូល្អដោយតែងធ្វើពលិកម្មក្នុងពេញមួយជីវិតហើយនិងទ្រង់សុគតនៅលើឈើឆ្កាងជំនួសយើងជាមនុស្សមានបាបដោយធ្វើពលិកម្មនោះដើម្បីឲ្យយើងសង្គ្រោះនិងរស់អស់កល្បជានិច្ចនៅឯឋានសួគ៌។ដូច្នេះយើងត្រូវតម្រាប់តាមទ្រង់ក្នុងជីវិតយើងដោយចេះធ្វើពលិកម្មដើម្បីឲ្យពួកគេបានសង្គ្រោះ។ទោះជាយើងឥឡូវធ្វើពលិកម្មក៏ដោយនោះព្រះជាម្ចាស់នឹងសងវិញនៅពេលក្រោយដែលទ្រង់យាងមកលោកនេះដោយប្រទានរង្វាន់ដល់យើងជាមិនខាន៕