| រក្សាសិទ្ធិដោយ© FCOP-FCF |
នៅក្នុងព្រះគម្ពីរ (ទាំងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី) ដែលចែងអំពី ដង្វាយមួយភាគដប់៖
១. គម្ពីរសញ្ញាចាស់ (Old Testament)
ម៉ាឡាគី ៣:១០ «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។
លេវីវិន័យ ២៧:៣០ «តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។
លោកុប្បត្តិ ១៤:២០ (ការថ្វាយដង្វាយដំបូងបង្អស់ដោយលោកអប្រាហាំ)
«សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់»។
ចោទិយកថា ១៤:២២
«រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ»។
២. គម្ពីរសញ្ញាថ្មី (New Testament)
នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានលើកឡើងអំពីដង្វាយមួយភាគដប់ ដើម្បីដាស់តឿនចិត្តគំនិតរបស់ពួកខាងគណៈផារិស៊ី កុំឲ្យផ្ដោតតែលើច្បាប់ខាងក្រៅ ប៉ុន្តែត្រូវមានចិត្តស្រឡាញ់ និងយុត្តិធម៌ផងដែរ៖
ម៉ាថាយ ២៣:២៣
«ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាលះបង់ក្រឹត្យវិន័យសំខាន់ៗចោល មានសេចក្ដីសុចរិត មេត្តាករុណាធម៌ និងជំនឿស្មោះត្រង់ជាដើម។ វិន័យទាំងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាមដោយឥតលះបង់ចោលប្រការឯទៀតៗ។»
លូកា ១១:៤២
«ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការណ៍ដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ»។
| រក្សាសិទ្ធិដោយ© FCOP-FCF |