សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍ នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។ការធ្វើមាតុភូមិនិវត្តន៍នេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។
ប្រភព៖ ក្រសួងព័ត៍ម
ប្រភព៖ ក្រសួងព័ត៍ម







