កម្ពុជាចង់បានសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ការបញ្ជាក់ការសម្រេចចិត្ត ដើម្បីទទួលព្រះគ្រីស្ទ

ការបញ្ជាក់ការសម្រេចចិត្ត ដើម្បីទទួលព្រះគ្រីស្ទ
នៅពេលអ្នកអធិស្ឋានថ្វាយជីវិតទៅព្រះគ្រីស្ទ តើព្រះគម្ពីរបានចែងថាអ្នកនឹងទទួលបានអ្វី?

១. អ្នកទទួលបានការសង្គ្រោះ៖
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ» (យ៉ូហាន ១០:៩)។
- តើព្រះយេស៊ូវមានព្រះបន្ទូលដូចម្តេចអំពីព្រះអង្គផ្ទាល់?
- ខ្ញុំជា ..ទ្វារ.. (ទៅកាន់ជីវិតអស់កល្បជានិច្ច)។
- នៅពេលមនុស្សម្នាក់ចូលតាមទ្វារ (ទទួលព្រះគ្រីស្ទ) តើគាត់នឹងទទួលបានអ្វី?
- គាត់នឹងទទួលបាន ..ការសង្គ្រោះ..។
ព្រះគម្ពីរចែងថា៖ «មើល! ជើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាតាំងស្ដាប់យើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ» (វិវរណៈ ៣:២០)។
ព្រះគម្ពីរចែងថា៖ «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ» (រ៉ូម ១០:១៣)។

២. អ្នកបានត្រឡប់ជាកូនរបស់ព្រះ៖
ព្រះគម្ពីរចែងថា៖ «ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:១២)។
- តើអ្នកនឹងក្លាយទៅជាអ្វី នៅពេលអ្នកទទួលព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះ?
- ខ្ញុំនឹងក្លាយទៅជា ..កូនរបស់ព្រះ..។

៣. អ្នកនឹងមានជីវិតអស់កល្បជានិច្ច
ព្រះគម្ពីរចែងថា៖ «ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង ដល់ថ្នាក់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
-ឥឡូវនេះ អ្នកជឿលើព្រះយេស៊ូវគ្រីស្ទហើយ តើអ្នកអាចប្រាកដថា អ្នកនឹងទទួលបានអ្វី?
- ខ្ញុំនឹង ..មានជីវិតអស់កល្បជានិច្ច..។
សូមសង្ខេបដោយបញ្ជាក់លើសំណួរ និងចម្លើយដូចខាងក្រោម៖
សំណួរ៖ តើធ្វើដូចម្តេចអ្នកដឹងថា...
- អ្នកនឹងទទួលបានការសង្គ្រោះ?
- អ្នកត្រឡប់ជាកូនព្រះ?
- អ្នកទទួលបានជីវិតអស់កល្បជានិច្ច?

ចម្លើយ៖ ខ្ញុំដឹងព្រោះ៖...
- ព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងដូច្នេះ .. «ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងបានសង្គ្រោះ»
.. ដោយព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់។
- ខ្ញុំជឿលើព្រះបន្ទូល.. របស់ព្រះអង្
.. ក្នុងចិត្តខ្ញុំ។
- ហើយដាក់ព្រះបន្ទូល.....របស់ទ្រង់....ក្នុងគំនិតខ្ញុំ។

ជំហាននៃការថែបំប៉ន
បន្ទាប់ពីផ្សាយដំណឹង និងបញ្ជាក់ការសម្រេចចិត្តរួច សូមផ្តល់យោបល់ទាំងនេះតាមជំហានបន្ទាប់៖
១. សូមកាន់ខ្ជាប់នូវជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយរស់នៅតាមការសម្រេចចិត្តនេះ និងប្រាប់អ្នកដទៃទៀតអំពីការសម្រេចចិត្តរបស់អ្នក។
២. សូមអាន និងសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
៣. សូមអធិដ្ឋានជារៀងរាល់ថ្ងៃ។
៤. សូមនឹករលឹកពីក្រុមជំនុំដែលបង្រៀនព្រះគម្ពីរ និងរិះថាំយប់ដែលណែនាំអ្នកឲ្យចូលរួម។
៥. យើងចង់ផ្តល់សៀវភៅរៀនមួយចំនួន ដើម្បីជួយបំពេញអ្នកឲ្យចំរើនក្នុងជីវិតគ្រីស្ទបរិស័ទ និងទឹបបន្ទាល់សម្រាប់អនាគត តើអ្នកមានឈ្មោះអ្វី ហើយមានអាសយដ្ឋាននៅទីណា?
ក្រុមជំនុំប្រិយ៍សម្ព័ន្ធខ្មែរដំណឹងល្អទាំងបួន ភូមិក្រវ៉ា
ពីមុន បន្ទាប់