រៀបរៀងដោយលោកគ្រូ ៖ ខាត់ សុខគីម
សេចក្តីផ្តើម ៖
នៅក្នុងសង្គមទូទៅ ការធ្វើទានគឺជាអំពើល្អដើម្បីសន្សំបុណ្យ ឬជួយអ្នកក្រីក្រ។ ប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទ ការធ្វើទានមានអត្ថន័យជ្រាលជ្រៅជាងនេះ គឺវាមិនមែនជាការធ្វើដើម្បីទិញសេចក្តីសង្គ្រោះ ឬសន្សំបុណ្យនោះទេ តែជាការស្តាប់បង្គាប់ និងជាការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈជីវិតរបស់យើង។

I. តើគ្រីស្ទបរិស័ទអាចធ្វើទានបានដែរឬទេ?
ចម្លើយ៖ អាចធ្វើបាន ហើយជាអ្វីដែលព្រះអង្គសព្វព្រះហឫទ័យឱ្យធ្វើជាខ្លាំង។
ព្រះគម្ពីរមិនត្រឹមតែអនុញ្ញាតឱ្យធ្វើទាននោះទេ ប៉ុន្តែបានដាស់តឿនឱ្យយើងមានចិត្តសប្បុរស ជួយជនទីទាល់ក្រ និងចែករំលែកដល់អ្នកដទៃជានិច្ច ព្រោះទ្រង់ជាព្រះដែលមានព្រះហឫទ័យមេត្តាករុណា។

ខព្រះគម្ពីរយោង (Scripture References)
-ព្រះយេស៊ូមានព្រះបន្ទូលព្រមានអំពីរបៀបធ្វើទាន៖

«កាលណាអ្នករាល់គ្នាធ្វើទាន នោះកុំឱ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ ដើម្បីឱ្យទានរបស់អ្នកបានលាក់កំបាំងចុះ ហើយព្រះវរបិតានៃអ្នក ដែលទ្រង់ទតឈ្វេងយល់ក្នុងទីសម្ងាត់ ទ្រង់នឹងប្រោសរង្វាន់ដល់អ្នកនៅមុខមនុស្សជាក់ជាមិនខាន។» ( ម៉ាថាយ ៦:៣-៤)
(ខនេះបង្ហាញថា ព្រះយេស៊ូមិនបានហាមឃាត់ការធ្វើទានឡើយ ប៉ុន្តែទ្រង់បង្រៀនឱ្យធ្វើទានដោយចិត្តស្មោះត្រង់ មិនមែនដើម្បីអួតអាងយកមុខមាត់នោះទេ)

-ការធ្វើទានជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះ៖
«កុំភ្លេចធ្វើការល្អ និងចែករំលែកទ្រព្យសម្បត្តិដល់គ្នាទៅវិញទៅមកឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនោះណាស់។» (ហេព្រើរ ១៣:១៦)

-ការជួយអ្នកក្រីក្រ គឺដូចជាការថ្វាយដល់ព្រះអម្ចាស់៖
«អ្នកណាដែលអាណិតអាសូរដល់មនុស្សក្រីក្រ នោះឈ្មោះថាឱ្យព្រះយេហូវ៉ាខ្ចីហើយ ទ្រង់នឹងសងជួសការល្អដែលគេបានធ្វើនោះវិញ។» (សុភាសិត ១៩:១៧)
-ធ្វើទានដោយចិត្តរីករាយ មិនមែនដោយបង្ខំ៖
«ឱ្យម្នាក់ៗដកប្រាក់ធ្វើទានតាមតែចិត្តសម្រេចចុះ មិនមែនដោយស្តាយ ឬដោយបង្ខំប៉ុណ្ណោះទេ ដ្បិតព្រះទ្រង់ស្រឡាញ់អ្នកណាដែលថ្វាយដោយចិត្តរីករាយ។» ;២ កូរិនថូស ៩:៧)
II. គោលការណ៍នៃការធ្វើទានតាមបែបគ្រីស្ទបរិស័ទ
ផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូ និងសាវក យើងអាចទាញយកគោលការណ៍សំខាន់ៗចំនួន ៣ ៖
១. ធ្វើដោយសេចក្តីស្រឡាញ់ មិនមែនដើម្បីបុណ្យកុសល៖ យើងជួយអ្នកដទៃ ពីព្រោះព្រះបានស្រឡាញ់យើង និងបានសង្គ្រោះយើងមុនរួចទៅហើយ (អេភេសូរ ២:៨-៩)។ ការធ្វើទានគឺជា «ផលផ្លែ» នៃសេចក្តីជំនឿ មិនមែនជាលក្ខខណ្ឌដើម្បីបានសង្គ្រោះឡើយ។
២. ធ្វើដោយលាក់កំបាំង និងដាក់ខ្លួន៖ មិនត្រូវធ្វើទានដើម្បីទាក់ទាញការសរសើរពីមនុស្ស ឬដើម្បីបង្អួតពីភាពមានបានរបស់ខ្លួនឡើយ។ ត្រូវធ្វើដោយចិត្តសុភាព និងផ្តល់កិត្តិយសដល់អ្នកដែលទទួល។
៣. ធ្វើតាមលទ្ធភាព និងដោយចិត្តរីករាយ៖ ព្រះអង្គទតមើល «ចិត្តគំនិត» នៃអ្នកថ្វាយ ជាងទំហំទឹកប្រាក់ ឬរបស់របរដែលបានធ្វើទាន។
សេចក្តីសន្និដ្ឋាន
ការធ្វើទាននៅក្នុងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ គឺជាការឆ្លុះបញ្ចាំងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់មកកាន់ពិភពលោក។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវបានហៅឱ្យធ្វើជាពន្លឺ និងជាអំបិលនៃលោកីយ៍ តាមរយៈការលាតដៃជួយអ្នកដែលខ្វះខាត និងការគាំទ្រកិច្ចការល្អៗនៅក្នុងសហគមន៍ ដោយចិត្តរីករាយ និងដោយសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់។