Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

 ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតារបស់ព្រះ‌អម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌអើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះ‌វិញ្ញាណដ៏វិសុទ្ធ។

នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះ‌នាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជា‌រាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។ ( ម៉ាថាយ‬ ‭១‬:‭២០‬-‭២១‬ )

ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះ‌ជាម្ចាស់គាប់ព្រះ‌ហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះ‌នាមថា“យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះ‌នាមថា “ព្រះ‌បុត្រានៃព្រះដ៏ខ្ពង់‌ខ្ពស់បំផុត”។ ព្រះ‌ជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះ‌បាទដាវីឌ ជាព្រះ‌អយ្យ‌កោរបស់ព្រះអង្គ។ ( លូកា‬ ‭១‬:‭៣០‬-‭៣២‬ )

ព្រះ‌យេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរ‌បិតាបានឡើយ។ ( យ៉ូហាន‬ ‭១៤‬:‭៦‬ )

ហើយគ្មានសេចក្ដីសង្គ្រោះ ដោយ‌សារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ ( កិច្ចការ‬ ‭៤‬:‭១២‬ )

ព្រះ‌ទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ ( វិវរណៈ‬ ‭២១‬:‭៤‬ )

ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ( ម៉ាថាយ‬ ‭២០‬:‭២៨‬ )

រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ នោះមើល មានទេវតានៃព្រះ‌អម្ចាស់មកឈរជិតគេ ឯសិរី‌ល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំ‌វិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះ‌អង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះ‌គ្រីស្ទដ៏ជាព្រះ‌អម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះ‌ឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកក‌កុញពីស្ថាន‌សួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខ‌សាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះ‌ហឫទ័យដល់ទ្រង់ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថាន‌សួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេ‌ហិម មើលការដែលបានកើតមកនោះ ដែលព្រះ‌អម្ចាស់បានប្រាប់ឲ្យយើងដឹង គេក៏ទៅជាប្រញាប់ ឃើញម៉ារា នឹងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះ‌ឱរសផ្តេកនៅក្នុងស្នូកផង។ ( លូកា‬ ‭២‬:‭៨-‭១៦‬ )


ពីមុន / Previous បន្ទាប់ / Next