ថ្ងៃនេះទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូនរូបភាព អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ឬអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានបើកប្រតិបត្តិការរបស់ខ្លួនអស់រយៈពេល៦៦ឆ្នាំហើយ បើគិតមកត្រឹមឆ្នាំ២០២៥នេះ។
អាកាសយានដ្ឋាននេះបានឆ្លងកាត់ និងត្រូវបានប្រើប្រាស់គ្រប់សម័យកាលទាំងអស់ រួមទាំងសម័យលន់ ណុល និងសម័យខ្មែរក្រហម។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីការបញ្ចប់ប្រតិបត្តិការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ រូបថត៖ ក្រុមការងារ AKP
ប្រភព: ក្រសួងព័ត៌មាន