![]() |
សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន |
ក្រុមជំនុំប្រិយ៍សម្ព័ន្ធខ្មែរដំណឹងល្អទាំងបួន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ជុំវិញកិច្ចដំណើរការចំពោះការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយមកដល់បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោឱ្យសម្រេចបាននាពេលអនាគត។
ក្រុមជំនុំប្រិយ៍សម្ព័ន្ធខ្មែរដំណឹងល្អទាំងបួន មើលឃើញថាគម្រោងព្រែកជីកហ្វូណនតេជោនេះតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជាដោយឆ្លងកាត់ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនផ្លូវទឹក ការកាត់បន្ថយ តម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយកាត់ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួមគម្រោងព្រែក ជីកហ្វូណនតេជោនេះគឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ។
ក្រុមជំនុំប្រិយ៍សម្ព័ន្ធខ្មែរដំណឹងល្អទាំងបួន សូមធ្វើការកោតសរសើរ ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះឧត្តមគតិ ស្នេហាជាតិ និងបញ្ញាញាណដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតនូវ គម្រោងព្រែកជីកហ្វូណនតេជោនេះឡើងតាំងពីរាជរដ្ឋាភិបាលអាណត្តិទី៦ រហូតមកដល់ រាជរដ្ឋភិបាលអណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញ បន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីហ្វូណនតេជោនេះឱ្យកាន់តែរីកចម្រើនតទៅអនាគត ៕