ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្រជុំនៅឯ FCOP ក្រវ៉ា ស្តីពីការ លើកកម្ពស់ និងលើកទឹកចិត្តដល់ប្រធានមណ្ឌល ក្នុងខេត្តកំពង់ធំ ក្នុងការបំរើពន្ធ័កិច្ចដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រះគុណព្រះអម្ចាស់ព្រះយេស៊ូគ្រិស្ដ។
*** ព្រះបន្ទូលលើកទឹកចិត្តដោយ លោកគ្រូ សំអាត
![]() |
Pastor Sam Art |
- ព្រះគ្រិស្តប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ ( ១ កូរិនថូស ១២:១២-១៣ )
- មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម។ គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ។ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែងព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ។ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។ ( ១ កូរិនថូស ១២:៤-១១ )
On April 25, 2024 Meeting at FC0P Krava on promoting and encouraging Home Director in Kampong Thom province to serve in the ministry towards success in the grace of the Lord Jesus Christ.
*** Encouraging words by Pastor Sam Art
- Just as a body, though one, has many parts, but all its many parts form one body, so it is with Christ. For we were all baptized by one Spirit so as to form one body whether Jews or Gentiles, slave or free and we were all given the one Spirit to drink. ( 1 Corinthians 12:12-13 )
- There are different kinds of gifts, but the same Spirit distributes them. There are different kinds of service, but the same Lord. There are different kinds of working, but in all of them and in everyone it is the same God at work. Now to each one the manifestation of the Spirit is given for the common good. To one there is given through the Spirit a message of wisdom, to another a message of knowledge by means of the same Spirit, to another faith by the same Spirit, to another gifts of healing by that one Spirit, to another miraculous powers, to another prophecy, to another distinguishing between spirits, to another speaking in different kinds of tongues, and to still another the interpretation of tongues. All these are the work of one and the same Spirit, and he distributes them to each one, just as he determines. ( 1 Corinthians 12:4-11 )
សូមទស្សនារូបភាពខាងក្រោមនេះ - Please see the pictures below
សូមទស្សនាវីដេអូខាងក្រោម - Please watch video below
សូមព្រះប្រទានពរ! សូមអរគុណ! - God bless you all! Thank you!