នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានសម្រេចយ៉ាងជោគជ័យក្នុងការដំណើរការជើងហោះហើរពាណិជ្ជកម្មលើកដំបូង ជាមួយអ្នកដំណើរជាច្រើន ដោយប្រើយន្តហោះ Airbus-A320 នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការហោះហើរនេះបានប្រព្រឹត្តទៅដោយរលូន ទាំងក្នុងផ្នែកបច្ចេកទេស ការបម្រើ និងបទពិសោធន៍អ្នកធ្វើដំណើរ។ វាជាសញ្ញាបញ្ជាក់ដ៏សំខាន់មួយ នៃការចូលរួមរបស់កម្ពុជា ទៅក្នុងវគ្គថ្មីនៃវិស័យអាកាសចរណ៍។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ Air Cambodia បន្តប្តេជ្ញាថា នឹងផ្តល់សេវាកម្មអាកាសចរណ៍មានគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍ជាតិ។ ប្រភព៖ ទទក
ប្រភព: ក្រសួងព័ត៌មាន