អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន ០២ រូបប៉ុណ្ណោះ។ នេះបើយោងតាមប្រភពបណ្តាញសង្គមការងារផ្លូវការ ក្រសួងការពារជាតិ ចុះផ្សាយនាថ្ងៃដដែលខាងលើ។
ប្រភពដដែល បានបន្តថា កម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
គួរជម្រាបជូនថា កងទ័ពកម្ពុជាទាងពីរ ត្រូវបានភាគីថៃបញ្ជូនមកកាន់កម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនៅវេលាម៉ោង១១:០០នាទី។
កងទ័ពទាំនោះមាន៖
១-អនុសេនីយត្រី អាង អឿង អាយុ ៣៧ធ្នាំ
និង២-ពលបាលឯក ម៉ក រិទ្ធី អាយុ ៥៣ឆ្នាំ៕
ប្រភព: ក្រសួងព័ត៌មាន